ព័ត៌មានជាតិ
ស្ថានីយរថភ្លើងបាត់ដំបង ចាប់ផ្ដើមមានភាពអ៊ូអរឡើងវិញ បន្ទាប់ពីបោះបង់ចោលរាប់ឆ្នាំ
ប៉ុន្មានខែចុងក្រោយនេះគេសង្គេតឃើញថា នៅខាងក្នុងនិងខាងមុខស្ថានីយអយស្ម័យយាន បាត់ដំបង ចាប់ផ្តើមមានសភាពអ៊ូអរឡើងវិញ បន្ទាប់ពីបានបោះបង់ចោលដោយស្ថិតក្នុងភាពស្ងាត់ជ្រងំដូចទីរហោដ្ឋានរាប់ឆ្នាំរួចមក។
រយ:ពេលជាង២ខែកន្លងមកនេះ នៅខាងមុខស្ថានីយរថភ្លើងបាត់ដំបង ចាប់ផ្តើមមានមនុស្សម្នាឡើងវិញ រួមជាមួយនិងការលក់ដូរចំណីអាហារ ក៏ដូចជាការចតត្រៀបត្រានូវមធ្យោបាយធ្វើដំណើរផ្សេងៗ ដើម្បីចាំស្វាគមន៍អ្នកដំណើរតាមរយ:រថភ្លើងពីភ្នំពេញ មកបាត់ដំបង។

គួរបញ្ជាក់ថា បច្ចុប្បន្នរថភ្លើងដឹកអ្នកដំណើរពីភ្នំពេញមកបាត់ដំបង និងពីបាត់ដំបងទៅភ្នំពេញ ចាប់ផ្តើមដំណើរការវិញហើយ ដោយក្នុងតម្លៃមនុស្ស១នាក់ ៨ ដុល្លារ ហើយការធ្វើដំណើរតាមខ្សែរថភ្លើងនេះ គឺចេញដំណើរពីភ្នំពេញ នៅម៉ោង ៧ ព្រឹក និងត្រឡប់ពីបាត់ដំបង ទៅភ្នំពេញវិញ នៅម៉ោង ៣ រសៀល ជាកំហិត ។

លោក ភឿក សុភ័ន្ត ជាអ្នករត់ម៉ូតូកង់បី បានលើកឡើងថា បច្ចុប្បន្នរូបគាត់ក៏ដូចជាអ្នករត់កង់បីដទៃទៀតដែរ គឺមានម៉ូយបន្ថែមទៀត ដោយដឹកអ្នកដំណើរឆ្ពោះទៅស្ថានីយរថភ្លើង និងត្រូវទៅរង់ចាំនូវម៉ោងប្រមាណ១និង៣០នាទីរសៀល ពេលរថភ្លើងមកដល់បាត់ដំបង ដែលការដំណើរការឡើងវិញនូវប្រព័ន្ធគមនាគមន៍សម្រាប់ផ្លូវដែក គឺជាការឆ្លុះបញ្ចាំងអំពីការឈានទៅមុខឥតឈប់ឈររបស់កម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបានបោះបង់ចោលរាប់សិបឆ្នាំទៅហើយនោះ។ ដូច្នេះបើមានបងប្អូនណាចង់ជិះលំហែរកាយមើលព្រៃព្រឹក្សា និងមើលទេសភាពជួរភ្នំនានា សូមអញ្ជើញធ្វើដំណើរតាមរថភ្លើងប្រាកដជាមិនអផ្សុកឡើយ ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ចរាចរណ៍១៣ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១២ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១២ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


