សុខភាព
សហរដ្ឋអាមេរិក ក្លាយជាប្រទេសមានករណីឆ្លងជំងឺអុតស្វា ច្រើនជាងគេបំផុត លើពិភពលោក (មានវីដេអូ)
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានរាយការណ៍អំពីការឆ្លងជំងឺអុតស្វាជាង ១០០០ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដោយធ្វើឲ្យសហរដ្ឋអាមេរិក បំណែកកំណត់ត្រា ជាប្រទេសមានការឆ្លងជំងឺអុតស្វប្រចាំថ្ងៃ ខ្ពស់ជាងគេបំផុតលើពិភពលោក។

CDC បានបញ្ជាក់ពីការឆ្លងថ្មីចំនួន ១០៤៨ករណីកាលពីថ្ងៃពុធទី២៧ខែកក្កដា ដែលនាំឲ្យចំនួនករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ៤៦៣៩ករណី។
រហូតមកដល់ពេលនេះ ការឆ្លងជំងឹអុតស្វាជាង ១៨ ០០០ករណីត្រូវបានគេប្រទះឃើញនៅទូទាំង ៧៥ប្រទេស ខណៈដែល អេស្ប៉ាញឥឡូវនេះ កំពុងឈរនៅលេខរៀងទី ២ ដោយមានការឆ្លង ៣៧៣៨ករណី។

ការរកឃើញជំងឺអុតស្វាដ៏ច្រើននៅសហរដ្ឋអាមេរិក គឺដោយសារការកើនឡើងនៃសមត្ថភាពធ្វើតេស្ត ដែលនាពេលថ្មីៗនេះ បានធ្វើតេស្តលើមនុស្សពី ១០ ០០០ ទៅ ៨០ ០០០នាក់ក្នុងមួយសប្តាហ៍។
ទោះបីជាយ៉ាងណាក៏ដោយ ថ្វីបើមានការរីករាលដាលខ្លាំងក៏ដោយ ប៉ុន្តែអត្រានៃការឆ្លងជំងឺអុតស្វារបស់សហរដ្ឋអាមេរិក នៅតែទាបជាងប្រទេសផ្សេងទៀតដែលកំពុងមានការផ្ទុះឡើង ពោលគឺនៅអាមេរិក មានការកើនឡើងប្រហែល ១ ក្នុង ១០០ ០០០ករណី។

ទន្ទឹមនឹងនេះដែរ ប្រទេសអេស្ប៉ាញបានរាយការណ៍អំពីអត្រាឆ្លង ៧ ក្នុង ១០០ ០០០ករណី ខណៈអាល្លឺម៉ង់ និងចក្រភពអង់គ្លេស មាន ៣ ក្នុង ១០០ ០០០ករណី។
បច្ចុប្បន្ន ញូវយ៉ក គឺជាចំណុចផ្ទុះខ្លាំងបំផុតរបស់សហរដ្ឋអាមេរិក ដោយមានករណីសរុប ១២២៨ បន្ទាប់គឺ កាលីហ្វ័រញ៉ា ដែលបានបញ្ជាក់ការឆ្លងចំនួន ៧៩៩ករណី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ជំងឺអុតស្វាកំពុងវាយលុកខ្លាំង WHO ណែនាំចំណុចសំខាន់ៗ ដើម្បីកាត់បន្ថយការឆ្លង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


