ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ចាប់ខ្លួនផលិតករ ជប៉ុន ក្បែរបាតុកម្មប្រឆាំងយោធា
មន្ត្រីស្ថានទូតជប៉ុនប្រចាំនៅប្រទេសមីយ៉ាន់ម៉ាបានបញ្ជាក់កាលពីថ្ងៃទី ៣១ ខែកក្កដាថា បុរសជនជាតិជប៉ុនម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងយ៉ាំងហ្គោន ហើយជាជនបរទេសចុងក្រោយគេបង្អស់ ត្រូវបានចាប់ខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងគ្រប់គ្រងដោយរបបយោធា ។

កាលពីថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា ផលិតករភាពយន្តជនជាតិជប៉ុនម្នាក់ឈ្មោះ Toru Kubota អាយុ ២៦ ឆ្នាំត្រូវបានចាប់ខ្លួននៅក្បែរក្រុមបាតុករធ្វើបាតុកម្មប្រឆាំងនឹងរបបយោធារួមជាមួយនឹងពលរដ្ឋមីយ៉ាន់ម៉ា ២ នាក់ផងដែរ ។
ទន្ទឹមនោះបុគ្គលិកទូតជប៉ុនម្នាក់បាននិយាយថា “ជនជាតិជប៉ុនម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃទី៣០ ខែកក្កដា ហើយស្ថានទូតកំពុងធ្វើការទំនាក់ទំនងទៅអាជ្ញាធរមីយ៉ាន់ម៉ាដើម្បីស្នើឲ្យមានការដោះលែងពួកគេ” ។

សូមបញ្ជាក់ថា មានជនបរទេសជាច្រើននាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបដោយកងទ័ពមីយ៉ាន់ម៉ាលើអ្នកប្រឆាំង ចាប់តាំងពីរដ្ឋប្រហារ ហើយកាលពីឆ្នាំមុនលោក Yuki Kitasumi ដែលជាផលិតករភាពយន្តជនជាតិជប៉ុនម្នាក់ទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ ខណៈដែលកំពុងរាយការណ៍អំពីរដ្ឋប្រហារ ប៉ុន្តែក្រោមសម្ពាធពីអន្តរជាតិ ក្រោយមកលោក Kitazumi ត្រូវបានដោះលែង និងឲ្យត្រឡប់ទៅប្រទេសជប៉ុនវិញក្នុងខែឧសភា ឆ្នាំ២០២១ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Bangkok Biz News
ចុចអាន ៖ មីយ៉ាន់ម៉ា ចេញបញ្ជាថ្មីសម្រាប់អ្នកដំណើរចូលប្រទេសតាមព្រលានយន្តហោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


