ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ចេញបញ្ជាថ្មីសម្រាប់អ្នកដំណើរចូលប្រទេសតាមព្រលានយន្តហោះ
ក្រសួងសុខាភិបាលមីយ៉ាន៉ម៉ាបានចេញបទបញ្ជាថ្មីមួយស្តីពីសុខភាពសម្រាប់អ្នកធ្វើដំណើរដែលចូលមកប្រទេសតាមរយៈព្រលានយន្តហោះ នឹងចូលជាធរមានចាប់ពីថ្ងៃចន្ទ ទី១ ខែសីហាតទៅ ។

បទបញ្ជាថ្មីនេះតម្រូវឲ្យអ្នកធ្វើដំណើរទាំងអស់ត្រូវបង្ហាញភស្តុតាងកាតចាក់វ៉ាក់សាំងកូវីដ ១៩ ដែលត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាល និងមានលទ្ធផលធ្វើតេស្ត (RT-PCR) អវិជ្ជមានកូវីដ ១៩ចំនួន ៤៨ ម៉ោង នៅមុនពេលមកដល់ព្រលាន ។
សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំដែលធ្វើដំណើរជាមួយឪពុកម្តាយ ឬអាណាព្យាបាលដែលបានចាក់វ៉ាក់សាំងពេញដូសហើយត្រូវបានលើកលែង ។ ទន្ទឹមគ្នានេះ អ្នកដំណើរត្រូវតែបង្ហាញទម្រង់ (ATK) សម្រាប់ការធ្វើតេស្តរកកូវីដ ១៩ ។

ចំពោះជនបរទេសវិញ តម្រូវឲ្យបង្ហាញការធានារ៉ាប់រងសុខភាពសម្រាប់កូវីដ ១៩ ដែលទិញពីក្រុមហ៊ុនធានារ៉ាប់រង (Myanma Insurance) នៅព្រលានយន្តហោះ និងនៅច្រកត្រួតពិនិត្យអន្តោប្រវេសន៍នៅព្រលានយន្តហោះ ហើយនឹងត្រូវធ្វើតេស្តរហ័សរកកូវីដ ១៩ លើអ្នកដំណើរទាំងអស់ ខណៈលទ្ធផលនឹងដឹងក្នុងរយៈពេល ១ ម៉ោងបន្ទាប់ ។ រីឯសម្រាប់អ្នកដំណើរដែលធ្វើតេស្តវិជ្ជមាន នឹងតម្រូវឲ្យធ្វើចត្តាឡីស័ក និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ មជ្ឈមណ្ឌលព្យាបាល ឬសណ្ឋាគារដែលអាជ្ញាធរបានកំណត់ ។
សម្រាប់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលគ្មានភស្តុតាងនៃការចាក់វ៉ាក់សាំង និងលទ្ធផលធ្វើតេស្ត (RT-PCT) អវិជ្ជមានកូវីដ ១៩ ក្នុងរយៈពេល ៤៨ ម៉ោងនៅមុនពេលមកដល់ព្រលាន នឹងអនុញ្ញាតឲ្យធ្វើដំណើរតាមជើងហោះហើរដឹកជំនួយបាន ប៉ុន្តែពួកគេត្រូវតែអនុវត្តន៍តាមលក្ខខណ្ឌ ដោយតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃ ។

ប៉ុន្តែសម្រាប់ជនបរទេស មិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរតាមជើងហោះហើរដឹកជំនួយទៅកាន់ប្រទេសមីយ៉ាន់ម៉ាឡើយ ហើយក៏មិនអនុញ្ញាតឲ្យឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ាផងដែរ ។ ចំណែកភ្ញៀវរបស់រដ្ឋាភិបាល និងគណៈប្រតិភូបរទេស អាចស្នើសុំការលើកលែងពីលក្ខខណ្ឌកំណត់នានាបាន ដោយផ្ញើលិខិតស្នើសុំទៅក្រសួងពាក់ព័ន្ធយ៉ាងតិចចំនួន ៥ ថ្ងៃនៅមុនថ្ងៃមកដល់មីយ៉ាន់ម៉ា ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


