ព័ត៌មានជាតិ
កម្ពុជា ប្រកាសបើកការប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងប្រចាំឆ្នាំ ២០២២
សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាបានប្រកាសបើកការប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងប្រចាំឆ្នាំ ២០២២ ដើម្បីជួយលើកកម្ពស់សហគ្រិនភាពនៅប្រទេសកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ថ្លែងនៅក្នុងពិធីបើកកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងនៅរសៀលថ្ងៃទី ៥ ខែ សីហា លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេង ត្រូវបានរៀបចំឡើងដំបូងក្នុងឆ្នាំ ២០១៥ ក្រោមកិច្ចសហប្រតិបត្តិការរវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជាមានការចូលរួមគាំទ្រពីក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍។
លោកបានបន្តថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយលើកកម្ពស់សហគ្រិនភាព នៅប្រទេសកម្ពុជា តាមរយៈការចម្រាញ់យកសហគ្រិនឆ្នើមជាគំរូដល់សហគ្រាសទាំងអស់នឹងការលើកតម្កើងនូវភាតរភាពរបស់សហគ្រិនឆ្នើមទាំងនេះ ទៅកាន់ពិភពលោកតាមរយៈអ្នកដឹកនាំធុរកិច្ច។
លោកបានបន្តទៀតថា កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងឆ្នាំ២០២២នេះ មាន៥ប្រភេទទី ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងទី២ ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមវ័យក្មេងទី ៣ ពានរង្វាន់សហក្រិនឆ្នើមវ័យក្មេងធុរកិច្ចបរិយាបន្នទី៤ ពានរង្វាន់សហគ្រិនវ័យក្មេងផ្នែកបច្ចេកវិទ្យានិងទី ៥ ពានរង្វាន់សហគ្រិនភាពសហគ្រិនឆ្នើមបង្កើតថ្មី។
លោកបានបន្តទៀតថា ការទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃទី៥សីហានេះរហូតដល់ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២។
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍បានមានប្រសាសន៍ថា ដើម្បីឱ្យសហគ្រិនចូលរួមប្រកួតឱ្យបានច្រើន លោកស្នើសុំបង្កើតឱ្យមានគណកម្មការរួមគ្នាមួយជាមួយក្រសួង ដើម្បីផ្សព្វផ្សាយតាមរាជធានីខេត្តដើម្បីអញ្ជើញសហគ្រាសធន់តូច និងមធ្យមតាមខេត្តចូលរួម ដោយមានភ្ជាប់ទម្រង់ពាក្យស្នើសុំ។ស្នើសុំឱ្យមានវេបសាយរបស់សមាគមនិងទំព័រហ្វេប៊ុកដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងលើកទឹកចិត្តដល់យុវជនវ័យក្មេងដែលមានទេពកោសល្យចូលរួមប្រកួតនិងបង្កើតជាពានរង្វាន់ថ្មីមួយបន្ថែមពីលើដែលមានស្រាប់៕ សំអឿន

-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


