ព័ត៌មានអន្ដរជាតិ
រុស្ស៊ីព្រមានថា អាមេរិក អាចប្រើវិបត្តិនៅអ៊ុយក្រែន ជាលេសដើម្បីដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ចូលក្នុងលំហអាកាស
លោក Andrei Belousov តំណាងរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា សហរដ្ឋអាមេរិកអាចប្រើប្រាស់វិបត្តិសន្តិសុខនៅអ៊ុយក្រែន ធ្វើជាលេសដើម្បីដាក់ពង្រាយអាវុធ រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ ចូលទៅក្នុងលំហអាកាស។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសន្និសីទត្រួតពិនិត្យលើកទី១០ នៃភាគីសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ កាលពីថ្ងៃសុក្រទី០៥ខែសីហា អ្នកការទូតរូបនេះបាននិយាយថា “វាមិនអាចទៅរួចទេ ក្នុងការភ្ជាប់ដោយផ្ទាល់ នូវហានិភ័យនៃការដាក់ពង្រាយអាវុធចូលក្នុងលំហទៅនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន។ មិនមានទំនាក់ទំនងបែបនេះឡើយ”។

លោកបន្តថា “ទោះបីជាយ៉ាងណាក៏ដោយ ការពិតនៅតែថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងប្រើប្រាស់សន្លឹកបៀរបស់អ៊ុយក្រែនជាអំណះអំណាងបន្ថែម ក្នុងការអនុវត្ដផែនការយោធារបស់ពួកគេ មិនត្រឹមតែនៅលើដី សមុទ្រ និងនៅលើអាកាសប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងលំហអាកាសផងដែរ។ ដូច្នេះ មិនអាចច្រានចោលបានទេថា ប្រតិបត្តិការយោធាពិសេស នឹងត្រូវបានប្រើជាលេស សម្រាប់ការអនុវត្តជាក់ស្តែងកាន់តែលឿននៃផែនការទាំងនេះ”។
លើសពីនេះ លោក Belousov បានលើកឡើងថា ការបដិសេធរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងកិច្ចពិភាក្សាអំពីមធ្យោបាយស្របច្បាប់ ដើម្បីទប់ស្កាត់ការប្រកួតប្រជែងអាវុធនៅក្នុងលំហអាកាសនារយៈពេលមួយទសវត្សរ៍កន្លះកន្លងមកនេះ គឺជាការនិយាយដោយខ្លួនឯង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ យុទ្ធសាស្ត្រប្រយុទ្ធរបស់អ៊ុយក្រែន កំពុងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


