Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ ជំរុញម្ចាស់អាជីវកម្មទេសចរណ៍​ប្រញាប់ស្នើសុំអាជ្ញាបណ្ណ​ចៀសវាងការផាកពិន័យ

បានផុស

នៅ

សូមម្ចាស់អាជីវកម្ម សេវាកម្មដែលមិនទាន់មានអាជ្ញាបណ្ណទេសចរណ៍ សូមរួសរាន់ដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ដើម្បីចៀសវាងការផាកពិន័យអន្តរការណ៍។ នេះជាការលើកឡើងរបស់លោក នួន ថា អនុប្រធានមន្ទីរទេសចរណ៍​ខេត្តបាត់ដំបង ខណៈដែលលោកដឹកនាំមន្រ្តីអធិការកិច្ច ចុះតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងក្រុង​បាត់ដំបង ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីទេសចរណ៍ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានទាញច្បាប់ស្តីពីទេសចរណ៍ មកបង្ហាញដូច្នេះថា យោងតាម មាត្រា ៣២ ជំពូកទី៥ នៃច្បាប់ស្តីពីទេសចរណ៍ « គ្មានបុគ្គលណាម្នាក់អាចប្រកបអាជីវកម្មទេសចរណ៍បានទេ ប្រសិនបើបុគ្គល​នោះមិនបានទទួលការផ្តល់អាជ្ញាបណ្ណទេសចរណ៍ពីក្រសួងទេសចរណ៍ ឬពីរដ្ឋបាលក្រោមជាតិ។ ក្នុងករណីដែល​អាជីវកម្ម​ច្រើនប្រភេទ ត្រូវបានប្រតិបត្តិដោយបុគ្គលតែម្នាក់ចេញពីទីតាំងតែមួយប្រភេទអាជីវកម្មនីមួយៗ ត្រូវតែមានអាជ្ញាបណ្ណផ្សេងៗគ្នា ប្រៀបដូចជាអាជីវកម្មផ្សេងគ្នាដែលប្រតិបត្តិចេញពីទីតាំងផ្សេងគ្នាយ៉ាងដូច្នោះដែរ។ ក្នុងករណីដែលបុគ្គលម្នា ក់មានអាជីវកម្មទេសចរណ៍មួយប្រភេទ ហើយមានសាខាច្រើនកន្លែង សាខានីមួយៗនោះ ត្រូវតែមានអាជ្ញាបណ្ណទេសចរណ៍»។

មាត្រា ៦៥ នៃជំពូកទី១០ បានចែងថា «បុគ្គលណាដែលប្រកបអាជីវកម្មទេសចរណ៍ដោយគ្មានអាជ្ញាបណ្ណទេសចរណ៍ ត្រូវទទួលពិន័យអន្តរការណ៍ ដែលអប្បបរមាស្មើនឹង ២,០០០,០០០ (ពីរលាន)រៀល និងអតិបរមា មិនលើសពី ២០,០០០,០០០ (ម្ភៃលាន) រៀល។ ទំហំទឹកប្រាក់នែការពិន័យអន្តរការណ៍ សម្រាប់ប្រភេទអាជីវកម្មទេសចរណ៍នីមួយៗ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍»។

ដើម្បីទាក់ទាញភ្ញៀវទេសចរ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងបាត់ដំបង បានរៀបចំសោភ័ណទីក្រុង ដោយចុះកាត់​សំយ៉ាបផ្ទះ និងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មធំៗ ដែលបិតបាំងអគារបុរាណ មានអាយុកាលរាប់ទស្សវត្សន៍មកនេះ ។ អាជ្ញាធរ បានលើកឡើងថា ការរៀបចំរុះរើសំយ៉ាប ផ្ទាំងប៉ាណូពាណិជ្ជកម្មទាំងអស់នេះ នឹងធ្វើការកែ​សម្រួលជំនួស​មកនូវសំយ៉ាបផ្ទះ និងផ្ទាំងពាណិជ្ជកម្មទៅតាមគោលការណ៍របស់រដ្ឋបាលខេត្តបាត់ដំបងបានកំណត់ ។

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងកន្លងមកថា ការរៀបចំសណ្តាប់ធ្នាប់នេះ ដើម្បីឱ្យទីក្រុងបាត់ដំបងកាន់តែមានសោភ័ណភាពស្រស់ស្អាត និងអាចស្រូបទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ​មកទស្សនាកម្សាន្ត រូបរាងពេញលេញនូវអគារបុរាណ ដែលបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង និងដើម្បីប្រកួត​ប្រជែងជាទីក្រុងស្អាតអាស៊ានផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៥ វិនាទី មុន

ក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ ទិញកង់រថភ្លើង ១៥០ ឈុត គាំ​ទ្រដល់ការដឹកជញ្ជូនទំនិញ

ព័ត៌មានជាតិ៣ នាទីutes មុន

ករណីតវ៉ារបស់កម្មករក្នុងរោងចក្រគល័រត្រូវបានដោះស្រាយបញ្ចប់ក្រោមការដោះស្រាយលឿនរហ័សពីក្រសួងការងារ

ព័ត៌មានជាតិ២២ នាទីutes មុន

មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ជំរុញឱ្យពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំងការពាកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ពូទីនផ្តើម​សន្ទនាជាមួយត្រាំ ​ដោយ​​ការ​​​​​អបអរ​ត្រាំ បាន​​​ចៅប្រុស​ទី១១​​ដែលទើប​កើត​

សេដ្ឋកិច្ច២ ម៉ោង មុន

កម្ពុជាដាក់ចេញវិធានការគន្លឹះទាក់ទាញកំណើនទេសចរណ៍ទស្សនាខេត្តសៀមរាប​

សន្តិសុខសង្គម២២ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

ចរាចរណ៍១៨ ម៉ោង មុន

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានជាតិ២២ ម៉ោង មុន

តារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំយុវជន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រី Oarfish បង្ហាញវត្តមាននៅវៀតណាម តើជាប្រផ្នូលអាក្រក់ឬយ៉ាងណា?

Sokha Hotels

ព័ត៌មានពេញនិយម