Connect with us

ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសសន្ធានកម្ម ដល់អាជ្ញាធរមូលដ្ឋាន

បានផុស

នៅ

ក្រសួងយុត្តិធម៌ បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសសន្ធានកម្ម ដល់អាជ្ញាធរពាក់ពា័ន្ធក្រុង ស្រុកទាំង៩ នៅក្នុងខេត្តកំពង់ធំ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទក្រៅព្រព័ន្ធតុលាការ និងការធានានិរន្តភាពនៅថ្នាក់មូលដ្ឋាន ក្នុងការពង្រឹងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយសមធម៌សង្គម។

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២, នាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន បើកវគ្គបណ្តុះបណ្តាល បច្ចេកទេសសន្ធានកម្ម ដល់អាជ្ញាធរពាក់ពា័ន្ធក្រុង ស្រុកទាំង៩ នៅក្នុងខេត្តកំពង់ធំ សរុបចំនួន២៧នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន លើកឡើងថា វគ្គបណ្តុះបណ្តាលនេះ អាចចាត់ទុកថា ជាការលើកស្ទួយវិស័យយុត្តិធម៌នៅមូលដ្ឋានបន្ទាប់ពីមានការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកបន្តថា ការដោះស្រាយ វិវាទនៅក្នុងប្រទេសកម្ពុជា ត្រូវបានចែកចែញជាផ្នែកសំខាន់ៗ រួមមាន ការដោះស្រាយវិវាទតាមប្រព័ន្ធច្បាប់ ឬតុលាការ (បណ្តឹងក្តី) និងការដៅស្រាយវិវាទក្រៅប្រពន្ធតុលាការ (ក្រៅពីបណ្តឹងក្តី)។ ក្នុងនោះដែរ សារសំខាន់នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅថ្នាក់មូលដ្ឋាន តាមរយៈការសម្រុះសម្រួល ឬសន្ធានកម្ម គឺជាដោះស្រាយមួយដែលធានានូវភាពសុខដុមនីយកម្មក្នុងសង្គមជាតិ ដែលអាចបញ្ចប់វិវាទបានដូចគ្នា តាមគោលនយោបាយឈ្នះៗទាំងអស់គ្នា ក្លាយជាមិត្តល្អ អ្នកជិតខាងល្អដដែល។បច្ចេកទេសសន្ធានកម្ម រួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ដែលរឿងរដ្ឋប្បវេណីខ្លះអាចដោះស្រាយបានក្រៅប្រព័ន្ធតុលាការ ប៉ុន្តែស្ថិតនៅក្រោយក្របខណ្ឌនៃច្បាប់។

លោកបញ្ជាក់ថា តាមទិន្និន័យចំនួនសំណុំរឿង ដែលទទួលបានពីការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានចំនួន៦៨ ដែលជាអតីតមណ្ឌលសេវាកម្មយុត្តិធម៌ ក្នុងឆមាសទី១ ឆ្នាំ២០២២ បានធ្វើការដោះស្រាយវិវាទបានចំនួន ២,៥៨២ករណី និងប្រឹក្សាយោបល់បាន ១,០៤១ករណី សរុបរួមចំនួន ៣,៦២៣ករណី។

ក្នុងឱកាសនោះដែរលោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ លើកឡើងដែរថា ការធ្វើកំណែទម្រង់ វិស័យយុត្តិធម៌ គឺបាន និងកំពុងអនុវត្តស្របជាមួយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់គ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានសាធារណៈក្នុងការអភិឌ្ឍន៍មូលដា្ឋន និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ ការធ្វើកំណែទម្រង់វិស័យយុត្តិធម៌នេះ ត្រូវបានផ្តោតសំខាន់លើសង្គមកម្ពុជា ដែលប្រមុខថ្នាក់ដឹកនាំ លើកកម្ពស់យន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម