វប្បធម៌ ជំនឿ
យល់សប្ដិឃើញឆ្មាកើតកូន ជាប្រផ្នូលល្អឬអាក្រក់?
ឆ្មាជាសត្វមួយដែលប្រជាជនកម្ពុជាមានជំនឿណាស់ ទាំងឆ្មា សម្បុរបីឬមួយក៏ដោយ ប្រសិនបើវាបង្ហាញខ្លួន មិនថាក្នុងឬក្រៅសុបិន សុទ្ធតែជាប្រផ្នូលនាំដំណឹងអ្វីមួយមកប្រាប់មិនខាន។
ជាក់ស្ដែង ប្រសិនបើអ្នកគេងសុបិនឃើញសត្វឆ្មាកើតកូន មិនថាតិចឬច្រើន នោះក៏ជាប្រផ្នូលហេតុភេទចង់មកប្រាប់លោកអ្នកដូចគ្នា។ សូមស្ដាប់ការបកស្រាយ យល់សប្តិឃើញឆ្មាខាងក្រោមនេះ
សុបិនឃើញឆ្មាកើតកូន
សុបិននេះត្រូវបានបកស្រាយតាមវិធីជាច្រើន ទាំងការងារ ហិរញ្ញវត្ថុ ស្នេហាជាដើម ប៉ុន្តែភាគច្រើនអ្នកនឹងជួបសំណាងល្អជាងអាក្រក់។ ដូច្នោះសូមកុំព្រួយបារម្ភ ប្រសិនបើអ្នកក្រោកពីគេងយល់សុបិនឃើញឆ្មាកើតកូនចៅបែបនេះ។
សុបិនឃើញឆ្មាកើតកូននៅក្នុងផ្ទះ
អ្នកនឹងមានសំណាងកាន់តែច្រើនឡើង។ សមាជិកគ្រួសារអាចនាំមកនូវដំណឹងល្អ ចំណែកលេខនាំសំណាងគឺ ១ និង ៤។ ប៉ុន្តែចូរកុំលោភលន់នឹងមាសប្រាកកែវកង នៅនឹងមុខពេក ប្រយ័ត្នគ្មានសល់សូម្បីតែ១០០រៀ។
សុបិនឃើញឆ្មាកើតកូនលើដៃរបស់អ្នកឬចាប់បីកូនឆ្មា
អ្នកនឹងមានឱកាសជួបអ្នកជួយឧបត្ថម្ភ មានសំណាងល្អដល់ជីវិត ប៉ុន្តែសូមប្រយ័ត្នចំពោះគ្រោះថ្នាក់។ ធ្វើអ្វីក៏ដោយកុំមើលស្រាលការធ្វើដំណើរទៅណាមកណាក៏ដោយ។ ចំណែកលេខនាំសំណាង ៤ ៥។

សុបិនឃើញឆ្មាកើតកូនបានតែមួយ
អ្នកនឹងមានភាពសប្បាយរីករាយខាងផ្លូវចិត្តច្រើន ចំណែករឿងការងារមានតែភាពរុងរឿង លុយកាក់ចូលមកមិនឈប់ឈរ តែត្រូវឧស្សាហ៍ធ្វើការងារនោះដោយខ្លួនឯង ទើបបានផលជាង។ លេខនាំសំណាង ១ ៩។
សុបិនឃើញឆ្មាកើតកូនច្រើនជាងមួយ ឬច្រើនជាងនេះ
កាលបើគេងសប្តិឃើញបែបនេះ នោះបញ្ហាដែលមានស្រាប់ នឹងត្រូវបានដោះស្រាយយ៉ាងល្អ។ ប៉ុន្តែទោះធ្វើអ្វីក៏ត្រូវការការអត់ធ្មត់ និងមានការព្យាយាមច្រើនដែរ។ លេខនាំសំណាង ១ និង ៧។
សុបិនឃើញឆ្មាកើតបានកូន៩ក្បាល
អ្នកនឹងជួបសំណាងល្អ គ្មានទីបញ្ចប់នៃបញ្ហាគឺជាចក្ខុវិស័យ ដែលមានន័យថា ចាប់ពីពេលនេះតទៅជីវិតនឹងកាន់តែប្រសើរឡើង។ បើអ្នកនៅលីវក្នុងអំឡុងពេលនេះ អ្នកនឹងមានមន្តស្នេហ៍ខ្លាំង អាចជួបគូជីវិតដែលកំពុងរង់ចាគ្នាមកជាយូរ។ លេខសំណាង ៦ និង ៩។
សុបិនឃើញឆ្មាកើតបានកូនច្រើនអនេក
សុបិននេះអាចទាក់ទងនឹងមនុស្សចាស់ ទាយថានឹងទទួលបានលាភសំណាងពីមនុស្សចាស់ ឬទទួលបានដំណឹងល្អពីមិត្តភក្តិ ។ បើមនុស្សចាស់ក្នុងផ្ទះមានជំងឺ នឹងជាសះស្បើយពីជំងឺឬក៏ផុតគ្រោះនឹងមានសំណាងដែរ។ លេខនាំសំណាង១២។

សុបិនឃើញឆ្មាកើតកូនហើយមិនខ្វល់ពីកូនវា
សុបិននេះអាចជាសញ្ញាព្រមាន។ បើមានគូស្នេហ៍នៅឆ្ងាយពីគ្នា ភាគីម្ខាងទៀតប្រហែលជាបានបោះបង់ចោលអ្នក ឬការទំនាក់ទំនងជាមួយមិត្តភក្ដិភេទផ្ទុយអាចមានជម្លោះមាត់ធំដាក់គ្នា ដែលមានន័យថា មិនអាចទទួលបានអ្វីដែលអ្នកចង់បាន ឬអាចមានគ្រោះថ្នាក់របួសស្រាលផងដែរ។ចូរតោងប្រយ័ត្នឲ្យមែនទែន!
គ្រូ ណុប
-
ចរាចរណ៍២០ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១៩ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


