Connect with us

ព័ត៌មានអន្ដរជាតិ

ប្អូនស្រីលោក គីម ជុងអ៊ុន ស្តីឲ្យប្រធានាធិបតីកូរ៉េខាងត្បូង រឿងផែនការសេដ្ឋកិច្ច (មានវីដេអូ)

បានផុស

នៅ

អ្នកស្រី គីម យូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ គីម ជុងអ៊ុន បាននិយាយនៅថ្ងៃសុក្រទី១៩ខែសីហានេះថា កូរ៉េខាងជើង នឹងគ្មានថ្ងៃយល់ព្រមចំពោះគំនិតផ្តួចផ្តើមដ៏គឃ្លើនរបស់កូរ៉េខាងត្បូង ដែលនឹងជួយសេដ្ឋកិច្ចកូរ៉េខាងជើង ជាថ្នូរនឹងការបោះបង់អាវុធនុយក្លេអ៊ែរនោះទេ។

អ្នកស្រី គីម យូជុង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានប្រកាសកាលពីខែឧសភាថា ទីក្រុងសេអ៊ូល បានត្រៀមខ្លួនរួចជាស្រេច ធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីបង្ហាញផែនការដ៏មោះមុត ដែលនឹងពង្រឹងវិស័យសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង និងលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនរបស់ខ្លួន។

ជាការកត់សម្គាល់ថ្ងៃទី១០០ នៃការចូលកាន់តំណែង, លោក យូន កាលពីថ្ងៃពុធ បានលើកឡើងម្តងទៀត នូវឆន្ទៈរបស់លោក ក្នុងការផ្តល់ជំនួយសេដ្ឋកិច្ចជាដំណាក់កាល ដល់កូរ៉េខាងជើង ប្រសិនបើប្រទេសនេះ បញ្ចប់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងចាប់ផ្តើមការលុបបំបាត់អាវុធនុយក្លេអ៊ែរ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី គីម យូជុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ KCNA ថា ផែនការបែបនេះគឺល្ងង់ខ្លៅ ហើយភាពល្ងង់ខ្លៅបែបនេះ គឺនៅឆ្ងាយពីការពិតណាស់។ ការសន្និដ្ឋានដោយខ្លួនឯងថា កូរ៉េខាងជើងនឹងចាត់វិធានការរំសាយអាវុធនុយក្លេអ៊ែរនោះ គឺជាការគិតខុស។

លោកស្រីបន្ថែមថា “ការដែលគិតថា គំនិតនៃការដោះដូរស្នូលនុយក្លេអ៊ែរជាតិរបស់យើង ជាមួយនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាក្តីសុបិន ក្តីសង្ឃឹម និងគំនិតផ្តួចផ្តើមរបស់លោក យូន ស៊ុកយុល, ខ្ញុំមិនអាចជួយបានឡើយ ប៉ុន្តែខ្ញុំគិតថា គាត់ពិតជាគ្មានកំហុសអ្វីទេ ព្រោះគាត់នៅក្មេង។ ប្រសិនបើ គំនិតផ្តួចផ្តើមដ៏គឃ្លើននេះ មិនដំណើរការទេនោះ ខ្ញុំមិនដឹងថាគាត់នឹងគោះទ្វារផ្ទះរបស់យើងបែបណាទេ ប៉ុន្តែខ្ញុំសូមបញ្ជាក់ច្បាស់ៗថា យើងនឹងមិនគ្មានថ្ងៃយល់ព្រមឡើយ”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ប្អូនស្រី គីម ជុងអ៊ុន ព្រមានសងសឹក កម្ទេចអាជ្ញាធរក្រុងសេអ៊ូល ចំពោះការធ្វើឲ្យផ្ទុះកូវីដ នៅកូរ៉េខាងជើង (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម