សេដ្ឋកិច្ច
កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ៦៦ម៉ឺនតោន
រយៈពេល ៧ខែ ឆ្នាំ ២០២២នេះ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណជាង ៦៦ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយគិតជាទឹកប្រាក់ប្រមាណ ១,០៧៧លានដុល្លារ។ នេះបើតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា។

បើតាមទិន្នន័យនេះ បានបង្ហាញថា ការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ គឺមានការថយចុះ ប្រមាណ ៣៧ភាគរយ ដែលស្មើនឹង ៣៥ម៉ឺនតោន បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ នាំចេញបាន ១លានតោន។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ “កម្ពុជាថ្មី” ឱ្យដឹងថា ទីផ្សារដែលមានការនាំចេញគ្រាប់ស្វាយចន្ទីពីកម្ពុជាច្រើនជាងគេ គឺប្រទេសវៀតណាម មានចំនួន ៦៤ម៉ឺនតោន។ ចំណែកឯ ២ម៉ឺនតោនផ្សេងទៀត គឺនាំចេញទៅកាន់ ប្រទេសឥណ្ឌា ថៃ និងឡាវ។
ប្រធានសមាគមស្វាយចន្ទី បានបន្ថែមថា គ្រាប់ស្វាយចន្ទីដែលបានកែឆ្នៃរួចហើយ ត្រូវបាននាំចេញទៅកាន់ទីផ្សារជប៉ុន ចិន អារ៉ាប់ និងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។ បើតាមលោក អួន ស៊ីឡុត នៅឆ្នាំនេះ គ្រាប់ស្វាយចន្ទីអាចលក់បានចន្លោះតម្លៃពី ៥.៥០០រៀល ទៅ ៧.២០០រៀល ក្នុងមួយគីឡូក្រាម៕ អត្ថបទ៖ នាង រតនៈ

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


