Connect with us

ព័ត៌មានជាតិ

ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ចុះអន្តរាគមន៍ដល់ពលករខ្មែរនៅជាយទីក្រុងបាងកក​

បានផុស

នៅ

ស្ថានទូត​កម្ពុជា ប្រចាំប្រទេសថៃ​  បានចុះជួប និងចែកស្បៀងមួយចំនួនដល់​ប្រជាពលរដ្ឋខ្មែរ​​​រស់នៅជាយទីក្រុងបាងកក  ជប់ព្រំប្រគល់ខេត្តសមុទ្រសាខន ​ដែលកំពុងប្រឈម​ការលំបាក  ដោយសារកូវីដរាតត្បាតខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ  បានឱ្យដឹងថា នៅថ្ងៃទី ២៥ ខែ ធ្នូ  ឆ្នាំ ២០២០ ​ស្ថានទូតបានទទួលដំណឹងពីទុក្ខលំបាកខ្លាំងរបស់​ពលរដ្ឋខ្មែរមួយចំនួនដោយសារស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមខេត្តមួយចំនួនក្រោយការផ្ទុះឆ្លងជំងឺ covid-19 រលកថ្មីនៅខេត្តសមុទ្រសាខន  ទើបនៅថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារស្ថានទូតបាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា  ដើម្បីទៅចែកជូនដល់ពលករខ្មែរប្រមាណ ជិត ២០០ គ្រួសារ ។

​ស្ថានទូតបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ ឱ្យបន្តចូលរួមសហការយ៉ាងសកម្មថែមទៀត  កុំធ្វើការចល័ត ឬរត់គេចពីមួយកន្លែងទៅមួយកន្លែង​  នៅក្នុងកំឡុងពេលការរីករាលដាលការឆ្លងជំងឺកូវីដ-១៩ ថ្មីៗនេះ។

ស្ថានទូតបានជំរុញឱ្យពលរដ្ឋទំនាក់ទំនង​តាមរយៈ facebook page ឬលេខទូរស័ព្ទ 092 8050561 ផ្នែកកុងស៊ុលសិស្សនិស្សិត  និងលេខ 0940925905 ផ្នែកទទួលបន្ទុកពលករ ផងដែរ​៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម