KPT+
ប្រុសៗមានទម្លាប់អាក្រក់ទាំងនេះ ស្រីៗអត់ចូលចិត្តទេ
ប្រុសៗខ្លះមានទម្លាប់មិនល្អមួយចំនួន ធ្វើឲ្យស្រីៗអត់ចង់នៅក្បែរ។ “Hello គ្រូពេទ្យ” ប្រាប់ចិត្តសាស្ត្រ និងមូលហេតុខ្លះឲ្យដឹង ព្រោះប្រុសៗអាចមើលរំលងចំណុចទាំងនោះ។
១- មិនប្រើក្រែមលាបមុខឲ្យមានសំណើម
ប្រុសៗភាគច្រើនគិតថា ខ្លួនគ្មានពេលគ្រប់គ្រាន់សម្រាប់ដើរទិញក្រែមមកលាបទេ តែទោះរវល់យ៉ាងណា ត្រូវចាំថាភាពចាស់នៅលើផ្ទៃមុខ ស្បែកធ្លាក់យារ ធ្វើឲ្យបាត់បង់ភាពទាក់ទាញពីស្រីៗបាន។ ហេតុនេះ សាកសួរដៃគូ ឬមិត្តភក្ដិ តើមានក្រែមរក្សាសំណើមលើផ្ទៃមុខបែបណាសក្ដិសមសម្រាប់យើង។

២- ទុកពុកចង្កាវែងៗ
ទុកពុកចង្កាវែងៗរឹតតែធ្វើឲ្យបាត់បង់នូវភាពទាក់ទាញមួយកម្រិតទៀត។ អាចទៅហាងកាត់សក់ណាយើងចូលចិត្ត ដើម្បីតុបតែងពុកមាត់ ពុកចង្កាតាមបំណងប្រាថ្នា។ ត្រូវចាំថា គួរប្រើសាប៊ូ ឬប្រេងលាបទៅលើពុកចង្កា ផ្ទៃមុខ និងសក់ផង។
៣- ប្រើទឹកអប់ហួសប្រមាណ
រាល់ពេលស្លៀកពាក់ចេញទៅក្រៅធ្វើការ ឬណាត់ជួប និងចូលរួមព្រឹត្តិការណ៍អ្វីមួយ ប្រុសៗមិនគួរបាញ់ទឹកអប់ច្រើនពេក រហូតជះក្លិនខ្លាំងឆួលដល់ខ្លួននោះទេ ព្រោះអាចប៉ះពាល់អារម្មណ៍អ្នកដទៃ ស្រីៗភាគច្រើន មិនចូលចិត្តក្លិនឆួលរបស់ទឹកអប់ទេ។ បាញ់ទឹកអប់បន្តិចបន្តួចនៅលើកដៃ ផ្នែកខាងក្រោយកញ្ចឹងក ឬស្លឹកត្រចៀកបានហើយ ពេលនោះកម្ដៅរាងកាយ នឹងអប់ក្លិនឲ្យក្រអូបជាប់ខ្លួនពេញមួយថ្ងៃបាន។
៤- មិនកាត់ក្រចកឲ្យបានស្អាត
រឿងនេះ ប្រុសៗភាគច្រើនមើលរំលង មិនសូវយកចិត្តទុកដាក់សម្អាតក្រចក។ បើដៃយើងស្អាតហើយ តែក្រចកដៃមិនស្អាត បណ្តាលឲ្យស្រីៗមានអារម្មណ៍មិនល្អ ពេលនៅក្បែរយើង។ ហេតុនេះ គួរចំណាយពេលបន្តិច ទៅរកជាងធ្វើក្រចក ឬកាត់ដោយខ្លួនឯង ឲ្យបានស្អាតជាប្រចាំ។

៥- រោមច្រមុះវែងៗពេក
គួរកាត់រោមច្រមុះចេញ យ៉ាងហោចណាស់ឲ្យបានម្ដងក្នុងមួយសប្ដាហ៍។ ទុករោមច្រមុះវែងៗ មើលទៅប្រៀបដូចយើងអត់អនាម័យ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន