Connect with us

ព័ត៌មានជាតិ

​សម្ដេចតេជោ​ ហ៊ុន សែន៖ ​បង្កើតដេប៉ាតឺម៉ង់​ភាសាវៀតណាម​អត់ខុសទេ មានតែចំណេញ

បានផុស

នៅ

​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ២៣ ខែសីហា ២០២២ នេះថា ការបង្កើតឱ្យមាន​ដេប៉ាតឺម៉ង់ភាសាវៀតណាម​បង្រៀននៅកម្ពុជា​មានតែផលចំណេញ ខណៈ​និស្សិត​កម្ពុជា​កំពុងរៀននៅវៀតណាម​ជាង ១ ពាន់នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធី​គល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី របស់​សាក​លវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣ ពាន់នាក់ថា កម្ពុជាមានដេប៉ាតឺម៉ង់ច្រើនភាសារ ដូចជដេប៉ាតឺម៉ង់ ឡាវ ថៃ ចិន ជប៉ុន។

សម្ដេចតេជោអះអាងថា ការបង្កើតដេប៉ាតឺម៉ង់​ភាសារវៀត​ណាមនេះគឺ ផលចំណេញគឺខ្មែរ ខណៈនិស្សិតខ្មែរ កំពុងរៀននៅ​វៀតណាមជាង ១ ពាន់នាក់។

​សម្ដេចតេជោមានប្រសាសន៍បន្តទៀតថា «រឿងហ្នឹងមានអីខុស វាមានតែចំណេញ វាអត់មានអីខាត​ទេ អ្នកឯងចេះបារាំង អង់គ្លេស ចេះអីក៏ដោយ អត់មានអីខាតទេ»។ ឧទារណ៍ អ្នកដែលចង់រកស៊ីជាមួយវៀតណាម អ្នកនៅតាមព្រំដែន។

សម្ដេចតេជោបានលើកឡើងថា កញ្ចប់ទេសចរណ៍ទៅមកជាមួយវៀតណាម-កម្ពុជា សុទ្ធតែមានការផ្លាស់ប្ដូររថយន្តឆ្លងដែន។ អញ្ចឹងទេ! ប្រសិនបើអ្នកធ្វើធុរកិច្ចរបស់យើង ឬធ្វើវិស័យទេសចរណ៍ឆ្លងដែន ទៅជាមួយថៃរៀនភាសថៃទៅ ទៅជាមួយវៀតណាមរៀនវៀតណាមទៅ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម