ព័ត៌មានអន្ដរជាតិ
រុស្ស៊ី មិនបញ្ឈប់សង្គ្រាមឡើយ ទោះ អ៊ុយក្រែន បោះបង់គំនិតចូល ណាតូ ក៏ដោយ (មានវីដេអូ)
សម្ព័ន្ធមិត្តកំពូលរបស់លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃសុក្រទី២៦ខែសីហាថា ទីក្រុងមូស្គូ នឹងមិនបញ្ឈប់យុទ្ធនាការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនឡើយ បើទោះបីជាទីក្រុង កៀវ បោះបង់ជាផ្លូវការ នូវបំណងប្រាថ្នារបស់ខ្លួនក្នុងការចូលរួមជាមួយអង្គការណាតូក៏ដោយ។

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ក៏បាននិយាយផងដែរថា រុស្ស៊ីបានត្រៀមខ្លួនដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្រោមលក្ខខណ្ឌមួយចំនួន។
សូម្បីតែមុនពេលនៃការលុកលុយខែកុម្ភៈក៏ដោយ ទីក្រុងមូស្គូបានបញ្ជាក់យ៉ាងច្បាស់ថា សមាជិកភាពអ៊ុយក្រែនរបស់ណាតូ មិនអាចទទួលយកបានឡើយ។

លោក Medvedev បានប្រាប់ទូរទស្សន៍ LCI ថា “ការបោះបង់គំនិតរបស់អ៊ុយក្រែន ក្នុងការចូលរួមនៅក្នុងសម្ព័ន្ធភាពអាត្លង់ទិកខាងជើង ឥឡូវនេះគឺមានសារសំខាន់ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេក្នុងការបង្កើតសន្តិភាព”។
លោកបន្តថា ប្រទេសរុស្ស៊ីនឹងបន្តយុទ្ធនាការនេះ រហូតដល់គោលដៅរបស់ខ្លួនបានសម្រេច។

លោក ពូទីន និយាយថា គាត់ចង់កម្ចាត់ឥទ្ធិពលនិងមនោគមន៍ណាស៊ីចេញពីអ៊ុយក្រែន។ យ៉ាងណាក្តី ទីក្រុងកៀវ និងប្រទេសលោកខាងលិចអះអាងថា នេះគ្រាន់តែជាលេសគ្មានមូលដ្ឋានសម្រាប់សង្គ្រាមប៉ុណ្ណោះ។
គួរបញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែន បានរៀបចំកិច្ចចរចាជាច្រើនលើក បន្ទាប់ពីការលុកលុយចាប់ផ្តើម ប៉ុន្តែដំណើរការទាំងនោះមិនទទួលបានផ្លែផ្កាទេ ហើយមានការរំពឹងទុកតិចតួចណាស់សម្រាប់ការចាប់ផ្តើមកិច្ចពិភាក្សាជាថ្មី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ពូទីន ចេញបញ្ជាឲ្យ កែនទាហាន ជាង ១៣ម៉ឺន នាក់ទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


