ព័ត៌មានអន្ដរជាតិ
៣ប្រទេស ព្រមានឆ្លើយតបចាស់ដៃ បើកូរ៉េខាងជើង ហ៊ានសាកល្បងនុយក្លេអ៊ែរ
ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បាននិយាយថា លោក ព្រមទាំងសមភាគីអាមេរិក និងជប៉ុន បានព្រមព្រៀងគ្នាថា នឹងធ្វើការឆ្លើយតបចាស់ដៃ ប្រសិនបើកូរ៉េខាងជើង ធ្វើតេស្តនុយក្លេអ៊ែរ។

លោក Kim Sung-han បានព្រមានបែបនេះនៅរដ្ឋ Hawaii ជាកន្លែងដែលលោកបានជួបពិភាក្សាលក្ខណៈត្រីភាគី ជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan និងលោក Akiba Takeo នៃប្រទេសជប៉ុន ចំពេលមានសញ្ញាថា ប្រទេសកូរ៉េខាងជើង បានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីធ្វើការសាកល្បងនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧មក។
លោក Kim បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី០១ខែកញ្ញា បន្ទាប់ពីកិច្ចពិភាក្សាត្រីភាគីនេះថា “ប្រសិនបើកូរ៉េខាងជើងធ្វើការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួនមែននោះ ច្បាស់ណាស់ ការឆ្លើយតបនឹងខុសគ្នាពីអតីតកាល”។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ បានធ្វើការសាកល្បងមីស៊ីលក្នុងកម្រិតមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ។
កាលពីពាក់កណ្តាលខែសីហា កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបចំនួន២គ្រាប់ ពីឆ្នេរសមុទ្រភាគខាងលិច បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធឡើងវិញលើទីលានដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ជាយូរមកហើយ ទីក្រុងព្យុងយ៉ាង បានបរិហារសមយុទ្ធនោះ ថាជាការហាត់សមសម្រាប់សង្គ្រាម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


