KPT+
ទម្លាប់ពេលព្រឹក ៨ យ៉ាង គួរផ្លាស់ប្តូរដើម្បីប្រយោជន៍សុខភាព
វាមិនមែនជារឿងងាយស្រួលទេក្នុងការកែទម្លាប់របស់យើង។ ពេលខ្លះយើងមានទម្លាប់ធ្វើអ្វីមួយដោយមិនបានគិតដល់ផលប៉ះពាល់ ជាពិសេសទម្លាប់មួយចំនួនដូចជាការផឹកកាហ្វេជារៀងរាល់ព្រឹក។ អត្ថបទនេះនឹងលើកយកនូវទម្លាប់ពេលព្រឹក ៨ប្រភេទ ដែលអាចផ្តល់ផលប៉ះពាល់ដល់សុខភាពគ្នាយើងបាន។

១. ទម្លាប់មិនងូតទឹកពេលព្រឹក
វេជ្ជបណ្ឌិតមកពីសាកលវិទ្យាល័យ Harvard បានឲ្យដឹងថា ការងូតទឹកពេលព្រឹកអាចជួយឲ្យខួរក្បាលរបស់យើងសកម្ម និងមិនងាយទទួលការរំខានពីកត្តាផ្សេងៗ ជាពិសេសអាចជួយក្នុងការរកដំណោះស្រាយទៅលើបញ្ហាអ្វីមួយ។ ដូចនេះហើយ យើងមិនគួររំលងការងូតទឹកពេលព្រឹកទេ។
២. ការងូតទឹកក្តៅពេលព្រឹក
ទោះបីទឹកក្តៅអាចជួយបន្ធូរអារម្មណ៍របស់យើង ប៉ុន្តែការងូតទឹកក្តៅនៅពេលព្រឹកអាចធ្វើឲ្យយើងចង់ត្រលប់ទៅគេងវិញ។ ការងូតទឹកត្រជាក់នៅពេលព្រឹកអាចជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ ជំរុញសកម្មភាពខួរក្បល និងធ្វើឲ្យប្រព័ន្ធភាពស៊ាំធ្វើការកាន់តែល្អជាងមុន។ អ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ទឹកត្រជាក់មិនធ្វើឲ្យស្បែកស្ងួតដូចទឹកក្តៅទេ ហើយអ្នកដែលងូតទឹកត្រជាក់រៀងរាល់ព្រឹកអាចស្រកទម្ងន់ប្រហែល ៤គីឡូក្រាមក្នុងមួយឆ្នាំ។
៣. ការប្រើទូរសព្ទ
បណ្តាញសង្គមគឺជាមូលហេតុចម្បងដែលយើងប្រើទូរស័ព្ទពេលភ្ញាក់ពីគេងភ្លាម។ ជាការយើងគួរចៀសវាងការចូលមើលបណ្តាញសង្គម ហើយងាកមកធ្វើអ្វីផ្សេងដែលធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយដូចជា ការស្តាប់បទភ្លេង ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ ឬអាចចម្អិនអាហារពេលព្រឹកជាដើម។
៤. ការចំណាយពេលលើសម្លៀកបំពាក់
ដើម្បីកាត់បន្ថយការចំណាយពេលលើការជ្រើសរើសសម្លៀកបំពាក់ យើងគួរកាត់បន្ថយនូវជម្រើសសម្លៀកបំពាក់របស់យើង ឬរៀបចំទូរសម្រាប់សម្លៀកបំពាក់ធ្វើការដែលផ្តល់ភាពងាយស្រួលក្នុងការជ្រើសរើស និងយកសម្លៀកបំពាក់ចាស់ៗដែលយើងលែងពាក់ចេញ។
៥. ការញ៉ាំអាហារពេលព្រឹកប្រភេទសឺរៀល (Cereal)
ជាទូទៅអាហារពេលព្រឹកប្រភេទនេះ ៥០ក្រាមស្មើនឹងស្ករសប្រហែលបួនស្លាបព្រាកាហ្វេ។ ការទទួលទានជាតិស្ករច្រើននៅពេលព្រឹកធ្វើឲ្យអ័រម៉ូនអាំងស៊ុយលីនចូលទៅក្នុងឈាម ហើយនៅពេលដែលអស់ប្រសិទ្ធភាព យើងនឹងមានអារម្មណ៍ហត់នឿយ។ ម៉្យាងទៀតការញ៉ាំទឹកដោះគោ ទឹកដោះគោជូរ ឬផ្លែឈើស្រស់ជាមួយសឺរៀល (Cereal) គឺមិនល្អចំពោះសុខភាពទេ។
អ្នកជំនាញខាងចំណីអាហារ លោកស្រី Chelsey Amer បានលើកឡើងថា ការញ៉ាំភីហ្សាមួយចំណិតនៅពេលព្រឹកផ្តល់ផលល្អចំពោះសុខភាពជាងអាហារពេលព្រឹកប្រភេទសឺរៀល (Cereal)។ ប៉ុន្តែត្រូវចាំថាញ៉ាំបានតែមួយចំណិតប៉ុណ្ណោះ។ ក្រៅពីភីហ្សា យើងអាចញ៉ាំស៊ុតចៀន cottage cheese ឬសាច់ដែលមិនមានជាតិខ្លាញ់ច្រើន។
៦. កុំដុសធ្មេញក្រោយញ៉ាំអាហារភ្លាម
ក្រោយពីញ៉ាំអាហារ កាចាធ្មេញនឹងទន់ខ្សោយ ជាពិសេសក្រោយពេលញ៉ាំផ្លែឈើ ក្រូចឆ្មារ ឬផឹកសូដាដែលមានផ្ទុកនូវអាស៊ីតស៊ីឌ្រិច និងអាស៊ីតផូស្វ័ររិច។ យើងអាចធ្វើការសម្អាតដោយខ្ពុរមាត់នឹងទឹក និងប្រើខ្សែអំបិលដើម្បីយកសំណល់ចេញពីធ្មេញ។ យើងក៏អាចដុសធេ្មញ៣០នាទីក្រោយពីញ៉ាំអាហារ។

៧. ការផឹកកាហ្វេខ្មៅ
ការផឹកកាហ្វេខ្មៅភ្លាមៗក្រោយពីភ្ញាក់ពីគេងអាចធ្វើឲ្យកម្រិតអ័រម៉ូនCortisol ឡើងខ្ពស់ដែលបណ្តាលឲ្យមានការថប់បារម្ភ។ ប្រសិនជាយើងផឹកកាហ្វេនៅពេលឃ្លានក៏អាចបង្កជារោគរលាកក្រពះបានដែរ។ ការស្រាវជ្រាវបានបង្ហាញថា យើងគួរផឹកកាហ្វេចន្លោះពីបីទៅបួនម៉ោងក្រោយពីក្រោកពីដំណេក។ ប្រសិនជាយើងចង់ផឹកកាហ្វេនៅពេលព្រឹក យល់ល្អគួរបន្ថែមនូវទឹកដោះគោ ឬក្រីមដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ក្រពះ។
៨. ការរៀបចំគ្រែភ្លាមៗ
នៅពេលដែលរៀបចំគ្រែភ្លាមៗក្រោយពីក្រោកពីដំណេក អាចជាឱកាសល្អសម្រាប់ពពួកសត្វល្អិតរស់នៅ ពីព្រោះសំណើមដែលនៅលើកម្រាលពូកមិនទាន់ស្ងួតនៅឡើយ។ អ្នកវិទ្យាសាស្ត្របានណែនាំឲ្យយើងយកភួយចេញពីកម្រាលក្រោយពីក្រោកពីគេងដើម្បីឲ្យកម្រាលស្ងួត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


