Connect with us

សេដ្ឋកិច្ច

អ៊ុយក្រែន ព្រមានពីការធ្លាក់ចុះទិន្នផលគ្រាប់ធញ្ញជាតិ កាន់តែច្រើននៅឆ្នាំក្រោយ

បានផុស

នៅ

អ្នកផលិតគ្រាប់ធញ្ញជាតិនៅអ៊ុយក្រែន កំពុងព្រមានពីការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ នៃទិន្នផលនៅឆ្នាំក្រោយ ដោយសារតែការឈ្លានពានរបស់រុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​Dmitry Skornyakov គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតធំមួយបាននិយាយ​ថា ក្រុមហ៊ុន​មិន​អាច​ប្រមូល​ផល​បាន​ប្រហែល ៧០ ភាគរយ​ នៃ​ផ្ទៃដី​កសិកម្ម ១២៧ ០០០ ហិកតាបានទេ។ ខណៈ​កម្លាំង​រុស្ស៊ី​បាន​ដណ្ដើម​យក​តំបន់​មួយ​ចំនួន និង​បាន​ដាំ​គ្រាប់​មីន​របស់​ពួកគេ។ ចំណែកគ្រាប់​ធញ្ញជាតិ និង​គ្រឿង​ម៉ាស៊ីន​ត្រូវ​បាន​គេ​លួច ការ​ខាត​បង់​សរុប​ប្រហែល ១០០ លាន​ដុល្លារ។

លោកបាននិយាយបន្ថែមទៀតថា “យើងមិនមាន​លុយ​សម្រាប់គ្រាប់​ពូជ​ដំណាំ​នៅឆ្នាំក្រោយទេ។ ខ្ញុំ​ក៏មិនអាច​ទិញគ្រាប់ពូជ សារធាតុគីមី និង​ជី​ដែរ។ ទិន្នផល​របស់​យើងនឹងធ្លាក់ចុះ​យ៉ាងខ្លាំង”។

គួរបញ្ចាក់ថា ការនាំ​ចេញ​កសិផល​ពី​អ៊ុយក្រែន​បានបន្តឡើងវិញនៅដើមខែសីហា បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​អនុញ្ញាត​ឲ្យ​នាវា​ចាកចេញ​ពី​កំពង់ផែ​នៅ​ក្នុង​សមុទ្រ​ខ្មៅ។ ដោយឡែក​ អង្គការ​សហ​ប្រជា​ជាតិ​ឯណោះ​ក៏​បាន​និយាយ​ថា គិត​ត្រឹម​ថ្ងៃទី ២៧ ខែសីហា គ្រាប់​ធញ្ញជាតិ និង​អាហារ​ជាង ១ លាន​តោន​ត្រូវ​បាន​នាំ​ចេញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖NHK

ចុចអាន៖ចំណុចសំខាន់ៗ ដែលអ្នកគួរដឹងអំពីសមយុទ្ធ Vostok 2022 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម