ជីវិតកម្សាន្ដ
អែន ឌី ៖ សិល្បៈខ្ញុំស្រលាញ់ចេញពីបេះដូង ហើយក៏ធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកតូចចិត្ត អន់ចិត្ត និងឈឺចាប់បំផុត
លោក អែន ឌី ជាតារាសម្តែង និងចម្រៀងរូបសង្ហាដែលកន្លងមកអ្នកណាៗក៏បានដឹងថា លោកជាតារាប្រុសខ្មែរមួយដួងមានសំណាងបំផុតដែលបានថតកៀកកើយជាមួយតារាស្រីសាច់ខ្ចីច្រើនដួង ទាំងរូបភាពសិចស៊ី និងការសម្តែងជាដើម។

បើតាមការសង្កេតរហូតមកដល់ពេលបច្ចុប្បន្ន ទាំងការគាំទ្រ និងប្រជាប្រិយភាពរបស់លោក អែន ឌី នៅតែរក្សាបានការគាំទ្រលើទីផ្សាសិល្ប:របស់ខ្មែរមិនថមថយឡើយ ថ្វីត្បិតលោកមានវ័យច្រើនបន្តិចមែន។ ប៉ុន្តែក្នុងអ្វីដែលគេចាប់អារម្មណ៍លោក អែន ឌី កាលពីថ្មីៗកន្លងទៅ ស្រាប់ចេញមុខត្អូញត្អែរថាអាជីពសិល្បៈ គឺជាការងារដែលលោកស្រលាញ់ចេញពីបេះដូង ហើយក៏ជាការងារដែលធ្វើឲ្យលោកស្រក់ទឹកភ្នែក តូចចិត្ត អន់ចិត្តនិងឈឺចាប់បំផុត។

លោក អែន ឌី ថ្លែងអារម្មណ៍ពិតដូច្នេះថា ការងារសិល្បៈដែលខ្ញុំស្រលាញ់ចេញពីបេះដូង ហើយជាការងារដែលខ្ញុំខំប្រឹងតស៊ូខ្លាំងណាស់ទើបមានថ្ងៃនេះ ហើយក៏ជាការងារដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក តូចចិត្ត អន់ចិត្ត និងឈឺចាប់បំផុតដែរ ទម្រាំមានថ្ងៃនេះដូចគ្នា ទោះខ្ញុំមិនល្បីដល់កំពូលដូចគេ ប៉ុណ្ណឹងខ្ញុំសប្បាយចិត្តព្រោះសមត្តិភាពខ្ញុំមានកម្រិតត្រឹមប៉ុណ្ណឹង ។

តារាប្រុសលោក អែន ឌី បាននិយាយទៀតថា អរគុណណាស់ដល់ទឹកចិត្តពុកម៉ែ ពូមីង បងប្អូន និងមិត្តទាំងអស់គ្នាដែលគាំទ្រខ្ញុំទើបមានថ្ងៃនេះ។ (អរគុណដល់អ្នកដែលស្អប់ខ្ញុំទាំងអស់ផង ខ្ញុំមិនដឹងថា ត្រូវធ្វើយ៉ាងណាឲ្យអ្នកស្រលាញ់ទាំងអស់នោះទេ ព្រោះខ្ញុំត្រឹមអ្នកសិល្បៈធម្មតាប៉ុណ្ណោះ មានតែសូមទោស ព្រោះមិនអាចតម្រូវចិត្តអ្នកបានគ្រប់គ្នា)
ទោះបីមានការលើកឡើងបែបនេះពីសំណាក់លោក អែន ឌី តែអ្នកគាំទ្រយល់ឃើញថា តារាប្រុសរូបនេះ គឺស្ថិតក្នុងបេះដូងទស្សនិកជនដដែល៕
អត្ថបទ ៖ ចាន់រ៉ា

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


