ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បង្ហោះសាលក្រម និងសាលដីកាតុលាការបារាំង កាត់ក្ដីឲ្យលោក សម រង្ស៊ី ចាញ់ក្ដី ក្នុងសំណុំរឿងបរិហារកេរ្តិ៍រូបលោក
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបង្ហោះនូវសាលក្រម និងសាលដីកា នៃតុលាការប្រទេសបារាំង ដែលបានកាត់ក្ដីឲ្យលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ចាញ់ក្ដីក្នុងសំណុំរឿងបរិហារកេរ្ដិ៍រូបលោក កាលពីពេលកន្លងមក។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានសរសេរនៅលើទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ នេះថា «នេះជាសាលក្រម និងសាលដីកា របស់សាលាដំបូងបារាំង នៅឆ្នាំ ២០០៩ និងសាលដីការបស់សាលាឧទ្ធរណ៍ នៅឆ្នាំ ២០១០ និងសាលដីកាតុលាការកំពូលបារាំង នៅឆ្នាំ ២០១១ អំពីការកាត់អោយ សម រង្ស៊ី បរិហាកេរ្តិឈ្មោះ ហោ ណាំហុង ពិតមែន តែតុលាការកំពូលបានកាត់ថា សម រង្ស៊ី បានបរិហាកេរ្តិ ហោ ណាំហុង ក៏ប៉ុន្ដែបានអភ័យទោសអោយសម រង្ស៊ី ដោយ «សុទ្ធចិត្ត»។
ការសម្រេចរបស់តុលាការបារាំងកាលណោះ បង្ហាញពីការចាញ់ក្ដីរបស់លោក សម រង្ស៊ី នៅតុលាការនៃប្រទេសបារាំង បន្ទាប់ពីអតីតមេបក្សប្រឆាំងរូបនេះ បានចោទប្រកាន់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថា ជាមេគុកបឹងត្របែក ខណៈដែលលោក ហោ ណាំហុង ផ្ទាល់ ក៏ជាជនជាប់ឃុំឃាំងម្នាក់ក្នុងគុកដែរនោះ។
ជាការកត់សម្គាល់ ការរំលឹករបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ខាងលើនេះ នៅគ្រាដែលតុលាការទីក្រុង ប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២កន្លងទៅនេះ បានបើកសវនាការជំនុំជម្រះ លើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក សម រង្សី ទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ពាក់ព័ន្ធនឹងបាត់បង់ជីវិតរបស់លោក ហុក ឡង់ឌី ដែលអតីតអគ្គស្នងការនគរបាលជាតិ។
នៅក្នុងសវនាការជជែកដេញដោលគ្នានេះ ក្រុមមេធាវីរបស់សម្តេចតេជោ និងឯកឧត្តម ឌី វិជ្ជា បានចោទសួររកភស្តុតាងទៅតាមផ្លូវច្បាប់ តែក្រុមមេធាវីលោក សម រង្ស៊ី បានលើកឡើងពីទិដ្ឋភាពនយោបាយនៅកម្ពុជាទៅវិញ។
សវនាការរបស់តុលាការបារាំងនេះ គឺមានវត្តមានលោក សម រង្ស៊ី ជាមួយមេធាវីបារាំងចំនួន៣រូបរបស់លោក។ ចំណែក ក្រុមមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ឌី វិជ្ជា វិញ មាន៤រូបជាជនជាតិបារាំង និងមានក្រុមមេធាវីជន ជាតិខ្មែរផ្សេងទៀត ដែលដឹកនាំលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា។ សវនាការនេះ បានជជែកដេញ ដោលគ្នារវាងភាគីទាំងសងខាងអស់រយៈជាង៤ម៉ោងឯណោះ។
អ្វីជាការកត់សម្គាល់ គឺថា ក្រុមមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ឌី វិជ្ជា បានចោទសួរចំៗទៅកាន់លោក សម រង្ស៊ី និងក្រុមមេធាវីរបស់លោកអំពីភស្តុតាងនានា ដែលពួកគេបានចោទសម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកនៅពីក្រោយនៃមរណភាពរបស់លោក ហុក ឡុងឌី នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧត្ថម្ភាគចក្រ កាលពីឆ្នាំ ២០០៨។ ប៉ុន្តែ លោក សម រង្ស៊ី និងក្រុមមេធាវីរបស់លោក មិនបានឆ្លើយឲ្យសួរសំណួរចោទឡើងឡើយ ដោយងាកទៅនិយាយតែពាក់ព័ន្ធនឹងបញ្ហានយោបាយនៅកម្ពុជា ពិសេស រៀបរាប់ថា លោក សម រង្ស៊ី គឺជាអ្នកនយោបាយ ហើយទទួលបណ្តឹងយ៉ាងច្រើនពីរាជរដ្ឋាភិបាលកម្ពុជា។
បើតាមក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា គឺលោក សម រង្ស៊ី និងក្រុមមេធាវីរបស់លោកព្យាយាមឆ្លើយគេចវេសមិនចំបញ្ហា និងទាញទិដ្ឋភាពច្បាប់ទៅលាយឡំនឹងទិដ្ឋភាពនយោបាយទៅវិញ។ យ៉ាងណាក៏ដោយ ចៅក្រមជំនុំជម្រះរបស់តុលាការបារាំង មិនមានការសម្រេចណាមួយភ្លាមៗនោះទេ ពោល គឺតុលាការនឹងប្រកាសសាលក្រមនេះ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ខាងមុខ។
សូមបញ្ជាក់ថា សវនាការរបស់តុលាការបារាំងនេះ គឺធ្វើឡើងតាមបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ឌី វិជ្ជា។ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ឌី វិជ្ជា បានដាក់ពាក្យបណ្តឹងដាច់ដោយឡែកទៅកាន់តុលាការបារាំង ដោយប្តឹងលោកសម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល»។ ពាក្យបណ្តឹងទាំងនេះ គឺបន្ទាប់ពីលោក សម រង្ស៊ី បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយ និងតាមហ្វេសប៊ុកជាបន្តបន្ទាប់ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអ្នកនៅពីក្រោយគ្រោះថ្នាក់ធ្លាក់ឧត្ថម្ភាគចក្ររបស់លោក ហុក ឡង់ឌី៕







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២០ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា