ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ទូទាំងប្រទេស ចាប់ពីថ្ងៃនេះ
នាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេស ចាប់ពីថ្ងៃសៅរ៍នេះដល់ថ្ងៃពុធ ។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃលោក Anucha Burapachaisri បាននិយាយថា ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំងរយៈពេល ៥ ថ្ងៃ ជាពិសេសនៅភាគខាងជើង ឦសាន កណ្តាល ខាងកើត ខាងត្បូង និងទីក្រុងបាងកក ។
លោក Anucha បាននិយាយថា “សាធារណជនត្រូវបានព្រមានអំពីទឹកជំនន់ដែលអាចកើតមានភ្លាមៗ និងការហូរហៀរផ្សេងៗដែលអាចប៉ះពាល់ដល់សុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេ ខណៈប្រជានេសាទក៏ត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្នផងដែរ ដោយសារខ្យល់បក់បោកខ្លាំងលើសមុទ្រ Andaman និងឈូងសមុទ្រថៃ” ។

ចំណែកតំបន់ដែលងាយនឹងរងនូវជំនន់ទឹកភ្លៀង និងត្រូវព្រមានឲ្យមានការប្រុងប្រយ័ត្នបន្ថែមនោះរួមមាន កន្លែងជិតដងទន្លេ និងដៃទន្លេ ជាពិសេសទន្លេ Kwai Noi, Pa Sak, Chao Phraya, Chi, Mun, Nakhon Nayok, Prachin Buri, Bang Pakong, Rayong, Chanthaburi និងទន្លេ Trat ។
រដ្ឋាភិបាលបានណែនាំដល់ស្ថាប័នពាក់ព័ន្ធឲ្យតាមដានតំបន់ដែលងាយនឹងមានទឹកជំនន់ និងទប់ស្កាត់ការកកស្ទះណាមួយដែលអាចកើតមាន ។ រចនាសម្ព័ន្ធធារាសាស្ត្រ និងប្រព័ន្ធលូ ក៏ដូចជាច្រាំងទន្លេត្រូវតែបន្តត្រួតពិនិត្យ ជាពិសេសកងកម្លាំង និងឧបករណ៍ជំនួយទាំងអស់ត្រូវតែប្រុងជើងការសម្រាប់ការដាក់ពង្រាយភ្លាមៗ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ លោក ស៊ី ជីនពីង ថាត្រូវទប់ស្កាត់ដាច់ខាត “បដិវត្តន៍ពណ៌” ពីកងកម្លាំងខាងក្រៅ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


