ព័ត៌មានជាតិ
កម្ពុជាត្រៀមបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិតនៅមុនពាក់កណ្ដាលឆ្នាំក្រោយ
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនCRBC ដែលជាក្រុមហ៊ុនសាង សង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុក្នុងការបន្តសិក្សា និងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់នៅថ្ងៃទី ២១ ខែកញ្ញានេះថា រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពឱ្យក្រុមហ៊ុន CRBC ដដែលនេះ ជាអ្នកវិនិយោគដាក់ថវិកាសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលជាផ្លូវល្បឿនលឿនទី២ បន្ទាប់ពីបញ្ចប់ផ្លូវល្បឿនលឿនទី១ (ភ្នំពេញ-ក្រុងព្រះសីហនុ) នាពេលឆាប់ៗនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា «យើងបានចុះអនុស្សរណៈយោគយល់គ្នា (MoU) រួចហើយជាមួយក្រុមហ៊ុន CRBC យើងនឹងត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀមនៅខែវិច្ឆិកានេះ ហើយក្រុមហ៊ុននឹងធ្វើការសិក្សាជាមួយការ ត្រៀមរៀបចំចុះកិច្ចព្រមព្រៀងសម្បទានឱ្យបានមុនដាច់ឆ្នាំនេះ ដើម្បីបានបើកការដ្ឋានឱ្យបាននៅពាក់កណ្តាលឆ្នាំ២០២៣»។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការរៀបចំដំណើរការបានយ៉ាងលឿននេះ ដោយសារក្រុមហ៊ុន CRBC មានបទពិសោធន៍ធ្លាប់បានសាងសង់ផ្លូវល្បឿនលឿន មួយខ្សែរួចហើយ រួមទាំងមានទាំងសម្ភារៈគ្រប់គ្រាន់ និងអាចដឹងពីបញ្ហាធាតុអាកាសនៅក្នុងប្រទេសកម្ពុជាបានត្រឹមត្រូវផងដែរ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


