Connect with us

កីឡា

គ្រូកម្ពុជា ថាលទ្ធផលចាញ់មិនអាក្រក់ពេកទេ ខណៈគ្រូបង់ក្លាដែស ថាដឹងក្បួនលេងរបស់កម្ពុជាអស់

បានផុស

នៅ

កម្ពុជា បានប្រកួតចាញ់ បង់ក្លាដែស ក្នុងជំនួបមិត្តភាពអន្តរជាតិ ដោយលទ្ធផល ០-១ នាពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ ម្សិលមិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទោះបីជា​រង​បរាជ័យ លោក Ryu Hirose គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​លើកឡើងថា​លទ្ធផល​ចាញ់​នេះ​មិនជា​អាក្រក់​ពេក​ទេ ខណៈ​គ្រូ​បង់​ក្លា​ដែ​ស លោក Javier Fernández Cabrera ថា​បានដឹង​ក្បួន​លេង​របស់​កម្ពុជា​អស់​ទៅហើយ​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត លោក Ryu Hirose គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​និយាយថា​៖ «​វា​មិនមែនជា​ការប្រកួត​ដ៏​ល្អ​ទេ វា​ក៏​មិនអាក្រក់​ពេក​ទេ ប៉ុន្តែ​ចំនុច​គឺ​នៅត្រង់ថា​ដូច​ខ្ញុំ​និយាយ​ម្សិលមិញ (​ម្សិល​ម្ងៃ​) យើង​បង្កើត​ឱកាស​បាន​ច្រើន ប៉ុន្តែ​យើង​មិនអាច​បង្កើត​គ្រាប់​បាល់​បាន នៅពេលដែល​យើង​គួរតែ​ទាត់​ចូល​។​»

«​បើទោះបីជា​កីឡាករ​មួយចំនួន​មិនត្រូវ​បាន​កោះហៅ​លើក​នេះ បើទោះបីជា​យើង​មាន​ពួកគេ ពិតណាស់​យើង​មិនអាច​សម្រេច​ទៅលើ​គ្រាប់​បាល់​បានទេ ប៉ុន្តែ​ចំនុច​សំខាន់​គឹ​ដែល​កោះហៅ​លើក​នេះ ពួកគេ​មាន​សក្ដានុពល យ៉ាងហោចណាស់​ពួកគេ​បាន​ជាប់​តេស​ត្ត​កម្លាំង​អំណត់ មានន័យថា​ពួកគេ​មាន​ទម្រង់​លេង​ខ្ពស់​ទៅលើ​កម្លាំង​អំណត់​ច្រើនជាង​កីឡាករ​ដទៃទៀត​នៅ​កម្ពុជា​។​» គ្រូ​កម្ពុជា​បាន​បន្ថែម​។​

​ដោយ​គ្រូ​បង់​ក្លា​ដែ​ស លោក Javier Fernández Cabrera បានលើកឡើង​ផងដែរ​ថា​៖ «​យើង​ដឹងថា​វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​ពិបាក​សម្រាប់​យើង តែ​យើង​ដឹង​របៀប​លេង​របស់​កម្ពុជា ដោយ​កម្ពុជា​ព្យាយាម​លេង​គ្រប់គ្រង​បាល់​ច្រើន អ៊ីចឹង​យើង​ឃើញ​ចន្លោះប្រហោង​។ នៅ​វគ្គ​ទី​ ១ យើង​ធ្វើ​មិនសូវ​បានល្អ ប៉ុន្តែ​យើង​នៅតែ​អាច​បញ្ចប់​ដោយ​នាំមុខ ១-០ ហើយ​នៅ​វគ្គ​ទី​ ២ យើង​អាច​គ្រប់គ្រង​បាល់​បាន​ច្រើនជាង​មុន ឱកាស​ច្រើនជាង​មុន យើង​ដាក់​សម្ពាធ​បាន​ខ្លាំង​ជាង​វគ្គ​ទី​ ១​។​»

​សូម​រំលឹកថា គ្រាប់​បាល់​តែមួយ​គ្រាប់​គត់​កើតឡើង​ក្នុងការ​ប្រកួត ដោយ​បង់​ក្លា​ដែ​ស​ធ្វើបាន​សម្រេច​នៅ​នាទី​២៣ ដោយ​កីឡាករ Rakib Hossain៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម