ព័ត៌មានអន្ដរជាតិ
លោកខាងលិច ប្រឹងដាក់ទណ្ឌកម្មប្រឆាំង រុស្ស៊ី ឯអ្នកប៉ះពាល់គឺ អឺរ៉ុប
លោក Milorad Dodik មេដឹកនាំស៊ែបបូស្នៀបានប្រាប់សារព័ត៌មាន Ria Novosti ថា ទណ្ឌកម្មរបស់លោកខាងលិចដែលខំប្រឹងដាក់លើរុស្ស៊ីជុំវិញប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន បានប៉ះពាល់ជាចម្បងដល់សហភាពអឺរ៉ុប (EU) ។
លោក Dodik បាននិយាយថា “រុស្ស៊ីនៅតែជាប្រទេសដៃគូរបស់យើង ទោះបីជាមានទណ្ឌកម្មដែលត្រូវបានដាក់ប្រឆាំងនឹងរុស្ស៊ីក៏ដោយ ហើយផលវិបាកអវិជ្ជមាននោះគឺទាក់ទងទៅនឹងអ្នកដែលបានដាក់ទណ្ឌកម្មពួកគេទៅវិញទេ ឬនិយាយម្យ៉ាងទៀតថា ប៉ះពាល់ខ្លាំងដល់សហភាពអឺរ៉ុប” ។
លោក Milorad Dodik បានបន្ថែមថា រាល់គម្រោងរួមគ្នារបស់បូស្នៀជាមួយរុស្ស៊ី រួមទាំងការសាងសង់បំពង់បង្ហូរឧស្ម័ននៅតំបន់ Republika Srpska នឹងត្រូវបន្ត ហើយជាការពិតណាស់ ការសន្ទនាអំពីថាមពលក៏មិនប្រែប្រួលផងដែរ ពោលដូចកាលចាប់ផ្ដើមដំបូង” ។
ទន្ទឹមនោះ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូកាលពីថ្ងៃអង្គារ និងបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន, មេដឹកនាំរូបនេះបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីក្នុងវិស័យឧស្ម័នកំពុងដំណើរការល្អ ហើយគួរតែត្រូវបានបន្ត និងធ្វើឲ្យប្រសើរឡើង ។
គួររំឭកថា នៅថ្ងៃទី ២៤ ខែកុម្ភៈ រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន ដោយឆ្លើយតបនឹងការអំពាវនាវរកជំនួយពីសាធារណរដ្ឋដែល Donetsk និង Lugansk ។ លោកខាងលិចបានឆ្លើយតបដោយការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំប្រឆាំងនឹងរុស្ស៊ី ដោយសហភាពអឺរ៉ុបបានសន្យាថានឹងបញ្ចប់ការពឹងផ្អែកលើការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី ខណៈប្លុកមួយនេះបានអនុម័តកញ្ចប់ទណ្ឌកម្មចំនួន ៧ ប្រឆាំងនឹងទីក្រុងមូស្គូរួចហើយ ។
ដោយឡែកកាលពីខែកញ្ញា រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 ក៏បានបញ្ជាក់អំពីចេតនារបស់ពួកគេក្នុងការដាក់កម្រិតតម្លៃប្រេងរបស់រុស្ស៊ី និងបានអំពាវនាវឲ្យប្រទេសទាំងអស់គាំទ្រគំនិតផ្តួចផ្តើមនេះផងដែរ ខណៈការកំណត់តម្លៃនេះនឹងចូលជាធរមាននៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ សម្រាប់ប្រេងឆៅ និងនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៣ សម្រាប់ផលិតផលចម្រាញ់មកពីប្រទេសរុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Shoigu ៖ រុស្ស៊ី កំពុងធ្វើសង្គ្រាមជាមួយបស្ចិមប្រទេស ច្រើនជាង អ៊ុយក្រែន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


