ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍នៅរុស្ស៊ីកំពុងក្តៅ! បាញ់សម្លាប់រង្គាលក្នុងសាលា, បាញ់មេបញ្ជាការកែនទាហាន និងបាតុករដុតខ្លួនឯង (មានវីដេអូ)
អាជ្ញាធរនិយាយថា ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារក្នុងសាលារៀនមួយ នៅកណ្តាលប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្សរហូតដល់ ១៧នាក់ដោយក្នុងនោះមានកុមារ ១១ នាក់ និង ២៤នាក់ផ្សេងទៀតរងរបួស មុនពេលបាញ់សម្លាប់ខ្លួនឯង។

ការបាញ់ប្រហារនេះបានកើតឡើងកាលពីថ្ងៃចន្ទទី២៦ខែកញ្ញា ក្នុងសាលាលេខ៨៨ នៅទីក្រុង Izhevsk មានចម្ងាយ ៩៦០គីឡូម៉ែត្រ ភាគខាងកើតទីក្រុងមូស្គូ។
គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងថា មានឈ្មោះ Artyom Kazantsev អាយុ៣៤ឆ្នាំ ជាសិស្សបញ្ចប់ការសិក្សានៅសាលានេះតែម្តង។ គាត់ពាក់អាវយឺតពណ៌ខ្មៅ មាននិមិត្តសញ្ញា ណាស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតអំពីហេតុផល នៅពីក្រោយការបាញ់ប្រហារនេះទេ។

ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានថ្កោលទោសការវាយប្រហារនេះថាជា “អំពើអមនុស្សធម៌”។
ឆ្មាំជាតិរុស្ស៊ីនិយាយថា លោក Kazantsev បានប្រើកាំភ្លើងខ្លីកែច្នៃក្នុងការវាយប្រហារ ហើយកាំភ្លើងនេះមិនបានចុះបញ្ជីជាមួយអាជ្ញាធរនោះទេ។
ការវាយប្រហារនេះកើតឡើងចំពេលដ៏សំខាន់មួយសម្រាប់រុស្ស៊ី ដែលកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន ហើយថ្មីៗនេះ បានប្រកាសពីបទបញ្ជាកែនទ័ពដើម្បីបង្កើនកម្លាំងរបស់ខ្លួន។

ប៉ុន្មានម៉ោងមុនការបាញ់ប្រហារនៅសាលា បុរសម្នាក់បានបើកការបាញ់ប្រហារ និងបណ្តាលឲ្យមេបញ្ជាការកែនទាហានម្នាក់រងរបួស នៅឯមជ្ឈមណ្ឌលចុះឈ្មោះក្នុងតំបន់ស៊ីបេរី។
ហើយបុរសម្នាក់ទៀត បានដុតខ្លួនឯងជាការតវ៉ា ខណៈដែលការប្រឆាំងនឹងបញ្ជាកែនទ័ពរបស់លោក វ្ល៉ាឌីមៀរ ពូទីន កាន់តែរីកធំឡើងៗ។

បាតុកម្មក៏បានបន្តសម្រាប់ថ្ងៃទី៣ផងដែរ នៅក្នុងតំបន់ Dagestan របស់រុស្ស៊ី ដោយនៅទីនោះក្រុមមន្រ្តី បានបាញ់កាំភ្លើងស្វ័យប្រវត្តិឡើងលើអាកាស ដើម្បីបំបែកហ្វូងមនុស្សដែលមានកំហឹង។ ទន្ទឹមនឹងនេះ រថយន្តរាប់ពាន់គ្រឿងបានតម្រង់ជួរនៅព្រំដែនរុស្ស៊ី ដោយដឹកយុវជនដែលកំពុងព្យាយាមរត់ចេញពីប្រទេស ដើម្បីគេចពីការកែនទ័ព៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera, The Guardian
ចុចអាន៖ តំបន់អ៊ុយក្រែនចំនួន៤ ចាប់ផ្តើមធ្វើប្រជាមតិស្តីពីការចូលរួមជាមួយ រុស្ស៊ី ហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


