ជីវិតកម្សាន្ដ
ល្បីថា តួឯកប្រុសរឿង ‘365 Days’ លួចទាក់ទងស្នេហាជាមួយ Khloe Kardashian
តួឯកប្រុសរឿង ‘365 Days’ លោក Michele Morrone និង Khloe Kardashian បានបង្កឲ្យមានពាក្យ ចចាមអារ៉ាមអំពីស្នេហា នៅពេលដែលអ្នកទាំងពីរបានថតរូបស្និទ្ធស្នាលជាមួយគ្នានៅខាងក្រោយ ឆាកក្នុងកម្មវិធី Dolce & Gabbana’s Spring/Summer 2023 កាលពេលថ្មីៗនេះ។

នៅក្នុងកម្មវិធីបង្ហាញម៉ូតនោះ គេសង្គេតឃើញ Khloe និងតារាសម្តែង Michele នៅជាមួយគ្នា ជាពិសេសតួឯកប្រុសក្នុងរឿង ‘365 Days’ រូបនេះបានចែករំលែករូបថតមួយសន្លឹកនៅលើ Instagram Story របស់លោក ដោយបានយកដៃអោបចង្កេះនាងយ៉ាងស្និតស្នាលខ្លាំង ។
បន្ថែមពីនេះក៏មានការស៊ែរវីដេអូតៗគ្នានៅលើ Twitter បានបង្ហាញពីអ្នកទាំងពីរកំពុងកាន់ដៃគ្នាក៏ដូចជារាំ និងខ្សឹបខ្សាវគ្នានៅក្នុងពិធីជប់លៀងមួយ ដែលធ្វើឲ្យអ្នកលេងអ៊ីនធឺណិតរឹតតែសង្ស័យលើអ្នកទាំងពីរថា កំពុងមានទាក់ទងស្នេហាជាមួយគ្នាប្រាកដមែន ។

យ៉ាងណាមិញបន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមនេះឡើង អ្នកតំណាងរបស់ Michele បានប្រាប់ទៅសារព័ត៌មាន E News ថា “អ្នកទាំងពីរមិនមានទំនាក់ទំនងស្នេហា ដូចអ្វីដែលអ្នកទាំងអស់គ្នានិយាយឡើយ” ៕
ប្រែសម្រួលដោយ ៖ នាងតូច
ចុចអាន៖Rihanna ត្រៀមចេញអាល់ប៊ុមថ្មីលើកដំបូង ក្រោយខកខានជិត ៦ ឆ្នាំ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


