KPT+
សត្វសមុទ្រដ៏ចម្លែក មានរូបរាងស្រស់ស្អាត តែអាចបង្កគ្រោះថ្នាក់ខ្លាំង
តាំងពីដើមមក ទឹកសមុទ្រវាទីផ្ទៃផែនដីសឹងតែ៧០ភាគរយ ទើបក្នុងទឹកសមុទ្រសម្បូរទៅដោយជីវិតសត្វ និងរុក្ខជាតិប្លែកៗជាងលើផ្ទៃដី។ មកទល់បច្ចុប្បន្ននេះ សមុទ្រនៅសល់ជាង៨០ភាគរយដែលមិនទាន់ស្រាវជ្រាវអស់នៅឡើយទេមានន័យថា មនុស្សយើងមិនទាន់ស្គាល់មិនទាន់ឃើញអំពីសត្វប្លែកៗច្រើនទៀតណាស់។

ជាមួយគ្នានេះដែរ គេតែងតែរំលឹកយើងថា “ហាមប៉ះពាល់សត្វ ឬរុក្ខជាតិដែលមានពណ៌ឆើត” ជាការពិតណាស់ រុក្ខជាតិនិងសត្វដែលមានពណ៌ឆើត ច្រើនតែផ្ទុកជាតិពុលនាំគ្រោះថ្នាក់ដល់អ្នកប៉ះពាល់វា ដូចជាផ្សិតពុលជាដើម វាមានពណ៌ស្រស់ៗដ៏គួរឲ្យទាក់ទាញ ចង់តែបេះយកមកផ្ទះតែម្ដង។
សត្វដែលយើងកំពុងចង់បង្ហាញប្រិយមិត្តនោះគឺសត្វ “Blue dragon sea slug ឬ ខ្យងសមុទ្រនាគខៀវ” ក្នុងរាងកាយរបស់វាមានផ្ទុក Nematocysts ពី Siphonophores នៅក្នុងជាលិកាសម្រាប់បំពុលសត្វឬមនុស្សដែលប៉ះពាល់វាដោយទិច ពិសរបស់វានឹងធ្វើឲ្យអ្នកបាត់បង់ស្មារតី មានការឈឺចាប់ ក្អួត អាឡ័កស៊ី និងបង្កស្នាមរបួស។ ខ្យងនេះជាសត្វកម្រណាស់ គេប្រទះឃើញវាយ៉ាងញឹកបំផុតពីរដងក្នុងរយៈពេលពីរឆ្នាំ បើយោងតាមលោក Jace Tunnell នាយកបម្រុងវិទ្យាស្ថានវិទ្យាសាស្ត្រសមុទ្រនៃសាកលវិទ្យាល័យ Texas Marine Science មានប្រសាសន៍ថា “មុនការស្រាវជ្រាវឆ្នាំ២០២០ ខ្ញុំមិនដែរឃើញឬឮអំពីខ្យងនេះសូម្បីតែម្ដង”។ ចំណែកឯសរីរាង្គរបស់វាវិញជាទូទៅមានទំហំត្រឹមតែ៣សង់ទីម៉ែត្រតែប៉ុណ្ណោះ ហើយមានអាយុមិនវែងប៉ុន្មានទេ យ៉ាងយូរមួយឆ្នាំវានឹងស្លាប់ជាមិនខាន។ ចំណីសត្វខ្យងនេះគឺជាសត្វត្រីចាហ៊ួយ ឬ យើងចំណាំហៅថាខ្ញែរសមុទ្រនោះឯង ខ្យងសមុទ្រនាគខៀវនឹងស្តុកទុកជាតិពិសរបស់ខ្ញែរសមុទ្រនៅក្នុងពោះរបស់វាដើម្បីប្រើប្រាស់នៅពេលក្រោយ។

ក្នុងករណីប៉ះពាល់ជាមួយខ្យងប្រភេទនេះ អ្នកត្រូវប្រញ៉ាប់ទៅពេទ្យដែលនៅជិតខ្លួនបំផុត ព្រោះគ្មានវិធីដោះស្រាយដោយខ្លួនឯងនោះទេ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖១០ កន្លែងគ្រោះថ្នាក់បំផុតលើពិភពលោក ស្ទើរតែមិនមានអ្នកទៅដល់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


