KPT+
គូស្នេហ៍ ៤ ប្រភេទ មនុស្សប្រុស-ស្រីតែងប្រថ្នាចង់ជួបទៅថ្ងៃអនាគត
សេចក្ដីស្រលាញ់ស្មោះសរជានិរន្តរ៍ដល់ចាស់កោងខ្នង អ្នកណាៗក៏ប្រាថ្នាចង់បានចូលមកក្នុងជីវិត។ ព្រោះទំនាក់ទំនងល្អមួយ ត្រូវការភាពឱបក្រសោបឲ្យបានយូរ យល់ពីទុក្ខលំបាករវាងគ្នា មិនឲ្យម្ខាងៗទៀតឯកា។ មិនមែនមាត់ថា ស្រលាញ់ៗ តែទង្វើខុសពីទ្រឹស្ដីឡើយ!

យ៉ាងណាមិញ ប្រសិនបើអ្នកបានរកឃើញគាត់ឬនាង ដែលសាងតែអារម្មណ៍ល្អៗឲ្យគ្នា ទទួលយកចរិតលក្ខណៈអាក្រក់និងល្អបាន និង បំពេញឲ្យគ្នាទៅវិញទៅមក ចូររក្សាគេទុក កុំឲ្យបាត់បង់។
១ មនុស្សដែលមិនរារាំងគោលដៅ ឬលើកទឹកចិត្តគ្រប់ពេល
អ្នកដែលអាចនៅជាមួយយើង លើកទឹកចិត្តយើងក្នុងគ្រប់មធ្យោបាយ ដោយមិនរារាំងយើងមិនថាការងារ អំពីសង្គមនិយម និងរឿងរ៉ាវនៃជីវិតរបស់យើងគ្រប់ផ្នែក។ នោះចាត់ទុកជាគូស្នេហ៍ ដែលត្រៀមដើរក្បែរយើងគ្រប់កាលៈទេសៈ។មនុស្សប្រភេទនេះ ជាមនុស្សដែលក្លាហាន និងបើកចិត្តទូលាយចំពោះគូស្នេហ៍។ គេក៏ទទួលយកការរីកចម្រើនរបស់គ្នាទៅវិញទៅមក ដោយស្មោះសរ មិនលម្អៀង ឬច្រណែនម្ខាងទៀត ដោយសារហេតុផលនានា។
២ មនុស្សដែលមិនសួរអំពីអតីតកាល
មានគូស្នេហ៍ជាច្រើន មានបញ្ហានិងទំនាស់ដោយសារតែជជីកសួររកឫសគល់ពីអតីតកាលគ្នា។ អ្នកណាក៏មានអតីតកាលជារបស់ខ្លួន ប៉ុន្តែរឿងខ្លះវាជាឯកជនភាពមិនអាចប្រាប់បាន ចំណែករឿងខ្លះ មិនគួររំលឹកឲ្យបេះដូងពើតផ្សាររៀងខ្លួនឡើយ។ ជាពិសេសអំពីអតីតគូស្នេហ៍ ដែលតែងតែក្លាយជាបញ្ហាធំសម្រាប់គូស្នេហ៍នាបច្ចុប្បន្ននេះជាច្រើន។ ដូច្នេះហើយ បើអ្នកបានជួបគាត់ឬនាង ដែលគិតតែពីអនាគតនិងតែងមានស្នេហាល្អសម្រាប់អ្នក ហើយមិនដែលសួរនាំពីអ្នកចាស់ នោះគេជាមនុស្សល្អហើយ វាក៏បង្ហាញពីការទុកចិត្តរបស់គេ មកលើអ្នកផងដែរ។
៣ អ្នកដែលតែងតែយល់ពីទំនាក់ទំនង
ត្រូវទទួលស្គាល់ថា ស្នេហាក្នុងសម័យបច្ចុប្បន្ននេះមានទម្រង់ជាច្រើន។ អ្នកខ្លះគ្រាន់តែជាមិត្តភ័ក្ដិ ឬជាមនុស្សជជែករបស់គូស្នេហ៍ប៉ុណ្ណោះ។ ដូច្នេះប្រសិនបើគាត់ឬនាងតែងតែយល់ពីទំនាក់ទំនងនេះ ហើយមិនព្យាយាមឈ្លានពានឯកជនភាពរបស់អ្នក នោះមានន័យថា គាត់គោរពសិទ្ធិរបស់អ្នក ហើយនេះគឺជាមនុស្សល្អដែលអ្នកគួរតែរក្សា ប្ដូរឋានៈទៅជាគូស្នេហ៍ដោយភាពជឿជាក់បំផុត។
៤ មនុស្សដែលស្របគំនិតគ្នា
ភាពស៊ីសង្វាក់គ្នា គឺកម្រកើតឡើងសម្រាប់គូស្នេហ៍ជាច្រើន ទំនាស់តិចតួចមិននិយាយ មិនជជែកឲ្យស្របគំនិតគ្នា យូរៗនឹងគរដូចជើងភ្នំមិនខាន។ ប្រសិនបើស្នេហារបស់អ្នក ជួបនឹងអ្នកមនុស្សដែលងាយចុះសម្រុងគ្នា បញ្ចាក់បានថា អ្នកជោគជ័យមួយកម្រិតហើយ។ បើសិនគូស្នេហ៍នៅតែរក្សាមនោសញ្ចេតនា រក្សាភាពអត់ធន់និងស្របគ្នាក្នុងរឿងរ៉ាវដែលបានកើតឡើងរវាងអ្នកទាំងពីរ តាំងពីថ្ងៃដំបូង និងសព្វថ្ងៃនេះនៅតែមិនប្រែប្រួល។ វាមានន័យថា គាត់បានបង្ហាញខ្លួនយ៉ាងច្បាស់តាំងពីដើមមក។ ដូច្នេះហើយ ចាត់ទុកថាជាគូស្នេហ៍ដែលអាចប្រើជីវិតរួមគ្នា ទៅថ្ងៃអនាគតបានឥតគិតច្រើន។

ត្បិតថាមនុស្សល្អ៤ប្រភេទខាងលើពិបាករក ប៉ុន្តែបើបានជួបហើយ ចូរថែរក្សាឲ្យជាប់ កុំឲ្យបាត់បង់ ហើយមកសម្រក់ទឹកភ្នែកស្ដាយក្រោយហួសពេល។ ព្រោះអ្នកដែលយល់ពីយើងគ្រប់ផ្នែក គ្រប់រឿងរ៉ាវ និងព្រមដាក់ខ្លួន ហើយមិនអើពើនឹងអតីតកាល នៅតែស្រឡាញ់អ្នកជាអ្នកតាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃនេះ ចាត់ទុកថាជាមនុស្សវិសេសវិសាល ពិបាកស្វែងរកណាស់ក្នុងសង្គមបច្ចុប្បន្ន។ ជួបហើយចូរថែឲ្យគង់ មនុស្សល្អៗបែបនេះ ដើរមួយផែនដីសឹងថារកមិនឃើញផង!
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឃ្លាសារភាពស្នេហ៍ ២៩ ប្រយោគ សម្រាប់អ្នកលួចស្រលាញ់គេតែម្នាក់ឯង
ចុចអាន៖ទំនាក់ទំនងពោរពេញដោយការកុហក ចុងក្រោយ នឹងទទួលបានបែបនេះក្នុងជីវិត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ