សន្តិសុខសង្គម
ផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន ព្រោះខឹងប្តីមិនយករូបខ្លួនតាំងក្នុងប្រូហ្វាល់ហ្វេសប៊ុក
នារីវ័យក្មេងម្នាក់ ដាច់ចិត្តសម្លាប់ខ្លួនដោយបានផឹកថ្នាំសម្រាប់បាញ់ស្មៅ បន្ទាប់ពីបានសុំឲ្យប្តីយករូបរបស់ខ្លួនតាំងនៅក្នុងប្រូហ្វាល់ហ្វេសប៊ុក តែប្តីមិនព្រមធ្វើតាម។ ហេតុការណ៍នៃការធ្វើអត្តឃាតនេះ បានកើតឡើងកាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ៦ និង ២៥នាទីព្រឹក ស្ថិតនៅចំណុចក្រុមទី ៨ ភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

តាមការអះអាងពីក្រុមគ្រួសារបានបញ្ជាក់ថា នារីរងគ្រោះមានឈ្មោះ ភិច ចិន ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ដោយមួយរយៈចុងក្រោយនេះគេតែងតែឮប្រកែកគ្នា ព្រោះនាងបានសុំឲ្យស្វាមីដាក់តាំងរូបថតរបស់ខ្លួនទៅក្នុងប្រូហ្វាល់ហ្វេសប៊ុករបស់ប្តី ប៉ុន្តែប្តីបានបដិសេធមិនព្រមធ្វើតាម។


លុះនៅព្រឹកថ្ងៃកើតហេតុ ប្តីក៏មិនដឹងថាប្រពន្ធរបស់ខ្លួនលួចងើបទៅផឹកថ្នាំបាញ់ស្មៅប្រភេទ (អាឆេះ) ពីពេលណាដែរ ទើបភ្លឺឡើងឃើញនាងស្លាប់បាត់ទៅហើយដោយមិនគួរណានាងគិតខ្លីបែបនេះសោះដោយសារតែខឹងហ្នឹងរឿងប៉ុណ្ណឹង។ ក្រោយពេលសមត្ថកិច្ចចុះទៅពិនិត្យក៏បានបញ្ជាក់ថា នាងពិតជាបានផឹកថ្នាំសម្លាប់ខ្លួនពិតប្រាកដមែន ព្រោះថ្នាំប្រភេទនេះជាប្រភេទថ្នាំមានឥទ្ធិពលខ្លាំងបំផុត។ បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីហើយ៕

អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


