Connect with us

ជីវិតកម្សាន្ដ

គេសង្ស័យជាមួយ Naphat ពេក ពេលនេះ Baifern ចេញមុខបកស្រាយច្បាស់ៗ

បានផុស

នៅ

ក្រោយរូបថតច្រើនសន្លឹករបស់ Baifern និង Naphat បានបង្ហោះនៅលើអ៊ីនធឺណិត ដែលបង្ហាញពីភាពផ្អែមល្ហែមរវាងពួកគេ នៅឯប្រទេសអ៊ីតាលី មហាជនបានដាក់ការសង្ស័យថា​អ្នកទាំងពីរទំនងជាស្រឡាញ់គ្នាជាគូស្នេហ៍ពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមពេលជាមួយគ្នានោះ ម្ដាយ Naphat​ បានចេញមកលាតត្រដាងជាសាធារណៈម្ដងរួចមកហើយអំពីទំនាក់ទំនងរវាងកូនប្រុស និង Barfern ថាពួកគេពិតជាមិត្តភក្តិនឹងគ្នាមែន ប៉ុន្តែការសង្ស័យ​ និងពាក្យចចាមអារ៉ាមចេះតែបន្តកើតមាន ដរាបណាសាមីខ្លួន មិនចេញមកបកស្រាយនោះទេ។

ដូច្នេះដើម្បីសា្រយមន្ទិលដែលធ្លាប់លេចឮនាពេលកន្លងមក ពេលនេះ Barfern បានចេញមកនិយាយច្បាស់ៗស្រាយការសង្ស័យទាំងប៉ុន្មានរវាងនាង និង Naphat​ ។ ថ្លែងនៅក្នុងបទសម្ភាន៍ជាមួយ​សារព័ត៌មាន thairath នាងបានឱ្យដឹងថា ខ្លួននិង Naphat​ គឺជាមិត្តភក្តិនឹងគ្នាពិតមែន ហើយកន្លងមក ​Naphat​ ក៏មិនធ្លាប់ចែចង់នាងដែរ​។ ដោយឡែកចំពោះរូបថតស្វីតៗដែលទស្សនិកជនបានឃើញ កាលនៅអ៊ីតាលី នាងគ្រាន់តែនាំគ្នាថតរបៀបមិត្តភក្តិប៉ុណ្ណោះ មិនស្មានថាវាត្រូវបានមហាជនយល់ច្រឡំទាល់តែសោះ។

លុះដល់សួររឿងម្ចាស់បេះដូងដែលមិនជា Naphat​ តារាស្រីវ័យ ៣០ឆ្នាំរូបនេះ ប្រាប់ថា បច្ចុប្បន្ននាងនៅទំនេរនៅឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ផុតពី Naphat ពេលនេះ Baifern ត្រូវមហាជនសង្ស័យសាងស្នេហ៍ជាមួយកីឡាករម្នាក់

ចុចអាន៖ មើលសម្រស់ Anne Thongprasom កាល ១៥ឆ្នាំមុន និងបច្ចុប្បន្ន គ្រប់គ្នាសុទ្ធតែលាន់មាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានជាតិ៥២ នាទីutes មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះមេគណខេត្តបាត់ដំបង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ទទួលអនិច្ចធម្ម ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សាដោយជរាពាធ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តសៀមរាប ហៅយុវជនម្នាក់ណែនាំអប់រំ ពាក់ព័ន្ធករណីយកឯកសណ្ឋានយោធាស្លៀក​រាំលេងបង្ហោះលើបណ្ដាញសង្គម

កីឡា២ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

Sokha Hotels

ព័ត៌មានពេញនិយម