KPT+
ឥឡូវនេះ សមាធិនៅកន្លែងធ្វើការ ជារឿងដ៏ពេញនិយមថ្មី!
សមាធិ គឺជាការអនុវត្តមួយដែល បង្រៀនយើងពីរបៀបគ្រប់គ្រងផ្លូវចិត្តនិងការពារសុខភាពផ្លូវអារម្មណ៍។
ថ្ងៃនេះ Kpt plus នឹងណែនាំពីវិធីសមាធិរយៈពេល១៥នាទី សម្រាប់បុគ្គលដែលចង់ឱ្យដួងចិត្តស្ងប់ស្ងាត់តតាំងជម្នះជាមួយភាពតឹងតែង ក្នុងសង្គមនាពេលបច្ចុប្បន្ននេះនិងយកទៅកែលម្អបរិយាកាសនៅកន្លែងធ្វើការរបស់ពួកគេផង។
ថ្ងៃទី១ សមាធិ ១០ទៅ១៥ នាទី

សម្រាប់ថ្ងៃដំបូង លោកអ្នកអាចទាញយកកម្មវិធីធ្វើសមាធិសាកល្បងណាមួយ ដែលមើលទៅទាក់ទាញឬចូលចិត្ត។ រកសមាធិណាដែលមានការណែនាំត្រឹមរយៈពេលប្រហែល ១០ទៅ១៥ នាទីសិន។ ពីរបីថ្ងៃដំបូងប្រាកដជាលំបាក ដោយសារយើងមិនធ្លាប់ ដូច្នេះគួរជឿជាក់លើខ្លួនឯងនឹងព្យាយាម ។
ថ្ងៃទី២ រាប់ដង្ហើមនឹងរាប់សមាធិ ១៥ នាទីម្ដង
កំណត់កម្មវិធីប្រហែលរយៈពេល១៥នាទី នៅពេលអ្នកឈប់សម្រាកបាយថ្ងៃត្រង់ ឬមុនពេលធ្វើការ។ បិទភ្នែករបស់អ្នក ហើយចាប់ផ្ដើមដកដង្ហើមយឺតៗ រួចរាប់ដង្ហើមទាំងដង្ហើមចេញនឹងដង្ហើមចូល។ ធ្វើម្ដងទៀតរយៈពេល១៥ នាទី នោះនឹងមានអារម្មណ៍ថាស្រឡះចិត្តជាងមុន។
ថ្ងៃទី៣ សមាធិ១៥នាទី ដើម្បីបរិភោគអារម្មណ៍

ធ្លាប់លឺតែបរិភោគអាហារ តែនេះក៏មានបរិភោគអារម្មណ៍បានដែរ! មិនចម្លែកឡើយ នេះបើផ្អែកលើអ្នកជំនាញមូលដ្ឋានបាននិយាយថា ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ ជាពេលវេលាដើម្បីបញ្ចូលសមាធិនៃការគិតនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ រយៈពេល១៥ នាទីដំបូងនៃអាហារថ្ងៃត្រង់ សូមព្យាយាមកំណត់វាឲ្យបាន ត្រូវផ្ដោតអារម្មណ៍លើដង្ហើមរបស់អ្នក ហើយប្រើវិធីសាស្ត្របន្ធូរអារម្មណ៍ដើម្បីឲ្យដូចជាការទទួលទានអាហារ។ ពេលសមាធិ បើសិនអ្នកគិតបែបនេះ វានឹងផ្សារភ្ជាប់អ្នកទៅនឹងបរិស្ថានធ្វើឱ្យសមត្ថភាពរបស់អ្នកមានការយល់ដឹងកាន់តែច្បាស់ នៅគ្រប់ពេលវេលាមិនខាន។
ថ្ងៃទី៤ ធ្វើសមាធិដើរ ១៥ នាទី
វិធីសាស្ត្រនេះរហាក់ចម្លែកបន្តិច តែមានប្រសិទ្ធភាព អ្នកគ្រាន់តែដើរពីផ្ទះទៅកន្លែងការងារ ឬពីកន្លែងទទួលទានអាហារដើម្បីធ្វើសមាធិ ក៏អាចធ្វើឲ្យអារម្មណ៍របស់អ្នកបានធូរស្បើយច្រើនដែរ។ ការដើរសមាធិបែបនេះនឹងធ្វើឲ្យអ្នកយល់ដឹងពីសេរីរាង្គកាយខ្លួនបានច្រើន ឬអាចកត់សម្គាល់ថា តើផ្នែកជាច្រើននៃរាងកាយរបស់អ្នកកំពុងធ្វើចលនាក្នុងពេលតែមួយមែនទេ?
ថ្ងៃទី៥ គិតសន្សឹមៗក្នុងពេលសមាធិ ១៥ នាទី
សម្រាប់ថ្ងៃបញ្ចប់ អ្នកអាចអង្គុយក្នុងទីតាំងណាមួយសមរម្យ នៅពេលសម្រាកនៅកន្លែងធ្វើការ។ អ្នកត្រូវដកដង្ហើមចូរយឺតៗសន្សឹមៗ វានឹងជួយស្រូបទាញការយល់ដឹងរបស់អ្នកទៅដង្ហើមចូលមួយកន្លែងទៀតដែលស្ងប់ស្ងៀមបំផុត។ កត់សំគាល់ដង្ហើមរបស់អ្នក ដោយផ្ដោតអារម្មណ៍ទៅលើរាងកាយផ្សេងទៀតរបស់ខ្លួនឯង។
នៅពេលដែលអ្នកបញ្ចប់វិធីទាំង៥នេះរួច ក្នុងរយៈពេល៥ថ្ងៃអ្នកនឹងមានការយល់ដឹងកាន់តែច្បាស់អំពីខ្លួនឯង។ សមាធិធ្វើឲ្យអ្នកដឹងអំពីគំនិតនៃការភ័យខ្លាច ការលើកទឹកចិត្ត នឹងការលំបាកណាមួយដែលកំពុងតែប្រឈមមុខ ជាពិសេសវាជួយទម្លុះភាពនូវស្ងៀមស្ងាត់ ក្នុងអារម្មណ៍របស់អ្នកបានច្រើន។
មិនជឿមែនទេ? ប្រិយមិត្តអាចសាកល្បងធ្វើវាបាន មិនថាកន្លែងការងារ ឬដើរចេញទៅទទួលទានអាហារឡើយ!
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ២៤ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


