ព័ត៌មានជាតិ
ខឹងគេស្រលាញ់សង្សារចាស់របស់ខ្លួន កាប់បុរសម្នាក់រងរបួសធ្ងន់ ត្រូវប៉ូលិសចាប់បាន
ជនសង្ស័យជាជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ផ្សេងទៀត ដែលបានប្រើអំពើហិង្សា(កាប់)បង្កឲ្យមានរបួសស្នាមធ្ងន់ធ្ងរទៅលើជនរងគ្រោះម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ។ការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញ នៅវេលាម៉ោង១១និង៤០នាទី នៅចំណុចភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង មន្ត្រីព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កាលពីថ្ងៃទី៣០ខែធ្នូភ្លាមៗនោះ សមត្ថកិច្ចធ្វើការស្រាវជ្រាវជុំវិញករណីហិង្សានេះ រហូតឈានទៅកំណត់បាននូវមុខសញ្ញាធ្វើសកម្មភាពនិងបានសម្រេចឃាត់ខ្លួនជនសង្ស័យម្នាក់ ស្របតាមការសម្របសម្រួលលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផង។ លោកបន្តថា កិច្ចប្រតិបត្តិការខាងលើ លោកបានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបរបស់ស្នងការដ្ឋានសហការជាមួយកម្លាំងនគរបាលស្រុកឯកភ្នំ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមជនពាក់ព័ន្ធ៣នាក់ផ្សេងទៀត ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងកាំបិតហើយគប់នឹងដុំថ្ម)ធ្វើឲ្យរងរបួសនិងខូចខាតនូវទ្រព្យសម្បត្តិរបស់ជនរងគ្រោះកាលពី៣ថ្ងៃកន្លងទៅ។ ជនសង្ស័យចំនួន០១នាក់ ដែលត្រូវឃាត់ខ្លួនមានឈ្មោះ សល់ សាន់ ហៅតឿ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកបញ្ជាក់បន្តថា ជនសង្ស័យខាងលើនិងបក្ខពួក៣នាក់ទៀត បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី នៅចំណុចភូមិវត្តលៀបសង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង។ ដោយបានប្រើប្រាស់កាំបិតនិងដុំថ្មផង បានកាប់បំផ្លាញម៉ូតូមួយគ្រឿង និងបង្កឲ្យជនរងគ្រោះឈ្មោះ សុខ រ៉ានីឆា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ទទួលរងរបួសមុតរយះចេញឈាមត្រង់សៀតផ្កាខាងឆ្វេង និងមុតរយះត្រង់ខ្នងខាងឆ្វេង និងត្រូវនាំទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយសមត្ថកិច្ចធ្វើការសាកសួរនៅចំពោះមុខ សមត្ថកិច្ចជនដៃដល់ឈ្មោះ សល់ សាន់ ហៅតឿបានឆ្លើយសារភាពថា មូលហេតុ ដែលខ្លួនរួមទាំងបក្សពួកចំនួន០៣នាក់ទៀតធ្ វើសកម្មភាពដោយមានកាំបិតដេញកាប់ទៅលើជនរងគ្រោះខាងលើ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ គឺព្រោះតែខឹងនឹងជនរងគ្រោះរូបនេះ ថ្លើមធំហ៊ានទៅស្រឡាញ់អតីតសង្សាររបស់ខ្លួន។បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធជាបន្តទៀត និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះ ទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ ចោទប្រកាន់នាយប៉ុស្តិ៍ រំលោភក្មេងស្រីអាយុ ១៣ ឆ្នាំ បញ្ចប់រឿងត្រឹមប្រាក់សំណង ៦ លាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


