ជីវិតកម្សាន្ដ
បង្ហាញមុខមិត្តភ័ក្ដិជិតស្និទ្ធរបស់សមាជិក BLACKPINK ចូលរួមការប្រគុំតន្ត្រី “BORN PINK “
កាលពីថ្ងៃទី ១៥ ខែតុលា ក្រុម BLACKPINK បានរៀបចំការប្រគុំតន្ត្រីមួយឈ្មោះ “BORN PINK” នៅឯពហុកីឡដ្ឋាន KSPO Dome ក្នុងទីក្រុងសេអ៊ូល ។ ក្នុងព្រឹត្តិការណ៍ដ៏ធំនោះ បានទាក់ទាញមនុស្សរាប់ពាន់នាក់មកពីជុំវិញពិភពលោក ហើយក៏មានតារា K pop ល្បីៗជាច្រើន ដែលត្រូវបានគេដឹងថា ជាមិត្តភ័ក្ដិជិតស្និទ្ធរបស់ BLACKPINK ក៏បានចូលរួមផងដែរ។
ខាងក្រោមនេះគឺជាតារា K pop ល្បីៗជាមិត្តភ័ក្តិជិតស្និទ្ធរបស់សមាជិក BLACKPINK ដែលបាន ចូលរួមការប្រគុំតន្ត្រី “BORN PINK” ៖
១. Hyeri សមាជិកក្រុម Girl’s Day

Hyeri ដែលជាមិត្តជិតស្និទ្ធនឹង Rosé បានថតរូបជាមួយសមាជិក BLACKPINK ទាំងបួននាក់ ។ នាងក៏បានចែករំលែករូបថតប៉ុន្មានសន្លឹកផងដែរ ពេលនាងកំពុងតែសប្បាយក្នុងការប្រគំតន្ត្រីនោះ ។
២. Seunghoon សមាជិកក្រុម WINNER

មិត្តសិល្បៈរួមផលិតកម្ម YG Entertainment គឺ Seunghoon សមាជិកក្រុម WINNER (ដែលត្រូវបាន គេស្គាល់ឈ្មោះថា Hoony) ក៏បានចូលរួម និងថតរូបជាមួយសមាជិក BLACKPINK ម្នាក់ៗមួយប៉ុស្តិ៍ៗផងដែរ នៅខាងក្រោយការប្រគុំតន្ត្រីនោះ ។
៣. Bona សមាជិក WJSN

Bona ក៏បង្ហាញការគាំទ្ររបស់នាងចំពោះមិត្តភ័ក្ដិគឺនាង Jisoo តាមរយៈការចែករំលែករូបថតជាមួយគ្នារបស់ពួកគេក្នុង Instagram Stories នៅខាងក្រោយឆាកក្នុងការប្រគុំតន្ត្រីរបស់ BLACKPINK ។
៤. Minnie សមាជិកក្រុម (G) I-DLE

Minnie បានមកគាំទ្រ Lisa ដែលជាមិត្តភ័ក្ដិនៅឯការប្រគុំតន្ត្រីនេះផ្ទាល់ ហើយបានចូលរួមក្នុងកម្មវិធីនេះផងដែរជាមួយនឹង Sorn អតីតសមាជិកក្រុម CLC ដែលជាជនជាតិថៃ ។
៥. Sorn អតីតសមាជិកក្រុម CLC (ជាមួយគ្រួសារ Lisa)

Sorn ដែលជាជនជាតិថៃ និងជាមិត្តភ័ក្ដិជិតស្និទ្ធរបស់ Lisa ក៏បានបង្ហាញពីក្តីស្រលាញ់របស់នាងចំពោះ Lisa ជាមួយនឹង Minnie ផងដែរ ។ បន្ថែមពីលើនេះ នាងបានចូលរួមការប្រគុំតន្ត្រីជាមួយគ្រួសាររបស់ Lisa ថែមទៀតផង ។
៦. តារាម៉ូដែល Yoon Rong Rong

Yoon Rong Rong ដែលត្រូវបានគេស្គាល់ថា Soojin និងអតីតសមាជិកក្រុម GLAM Trinity ក៏បានបង្ហាញការគាំទ្ររបស់នាងទៅលើមិត្តជិតស្និទ្ធរបស់នាងគឺ Jisoo នៅឯការប្រគុំតន្ត្រីនោះផងដែរ ។
គួរបញ្ជាក់ថា ក្រៅពី BLACKPINK ក៏មានសមាជិកក្រុម K Pop និងតារាសម្តែងផ្សេងៗទៀតចូលរួមក្នុងការប្រគំតន្ត្រីនេះផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Jessi រិះគន់អ្នកគ្រប់គ្រងរបស់នាង អំឡុងការប្រគំតន្ត្រីនៅ អឺរ៉ុប
ចុចអាន៖តារាកូរ៉េ ៧ រូប ហ៊ានអះអាងថា មិនប៉ះពាល់គ្រឿងស្រវឹងសូម្បីតែបន្តិច
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


