ជីវិតកម្សាន្ដ
តារាកូរ៉េ ៧ រូប ហ៊ានអះអាងថា មិនប៉ះពាល់គ្រឿងស្រវឹងសូម្បីតែបន្តិច
ការក្លាយជាតារា K-POP ក្រៅពីមានទេពកោសល្យខ្ពស់ ក្នុងនោះក៏ត្រូវតែមានរូបភាពល្អនិងសុខភាពល្អ ខណៈតារាកូរ៉េខាងត្បូងទាំង៧រូបនេះ ហ៊ានធនាអះអាងថា ពួកគេមិនសេពគ្រឿងស្រវឹងឡើយ បើទោះបីជាទៅចូលរួមកម្មវិធីធំៗក្ដី។
តារាកូរ៉េខាងត្បូងទាំង ៧ រូបនេះ មានដូចខាងក្រោម៖
១ Kai សមាជិក EXO

Kai ធ្លាប់និយាយថា លោកមិនចូលចិត្តរសជាតិគ្រឿងស្រវឹង ហើយក៏មិនមែនជាអ្នកនិយមនឹងពិធីជប់លៀងដែរ។ ជំនួសឲ្យការចេញទៅផឹកស្រានៅពេលយប់ គាត់ចូលចិត្តចំណាយពេលនៅផ្ទះវិញ។
២ ZICO សមាជិក Block B

គាត់ជាប្រភេទមនុស្សដែលចូលចិត្តសូដាជាងស្រាបៀរ ម្តងនៅក្នុងកម្មវិធីចម្រុះ ខ្លួនគាត់ផ្ទាល់បានលាតត្រដាងថា គាត់មិនផឹកស្រាទេ។ គាត់ក៏បាននិយាយថា គាត់នឹងរត់ចេញក្នុងអំឡុងពេលអាហារពេលល្ងាចជាមួយក្រុម BLOCK B ដើម្បីចៀសវាងការផឹកស្រា។
៣ Minhyun ក្រុម NU’EST

Minhyun ធ្លាប់បាននិយាយថា ដើម្បីរក្សាមុខមាត់សាធារណៈឲ្យបានល្អ និងតែងតែបង្ហាញពីភាពល្អបំផុតរបស់គាត់ទៅកាន់អ្នកគាំទ្រ គាត់ជ្រើសរើសមិនផឹកស្រាឡើយ។ ពេលដែលគាត់ផឹកគ្រឿងស្រវឹងតែមួយគត់ គឺនៅអាហារពេលល្ងាចក្រុមហ៊ុនប្រហែលបីដងក្នុងមួយឆ្នាំប៉ុណ្ណោះ។
៤ Peniel សមាជិកក្រុម BTOB

គាត់ធ្លាប់បាននិយាយថា គាត់មិនចូលចិត្តរសជាតិនៃគ្រឿងស្រវឹង ឬសារធាតិនៃជាតិអាកុលខ្លាំង ដែលមកជាមួយនោះទេ។ ប៉ុន្តែ លោកនៅតែអាចចូលរួមក្នុងពិធីជប់លៀងបានធម្មតា ដោយមិនផឹកស្រាឡើយ។
៥ Minhyuk សមាជិកក្រុម MONSTA X

គាត់ធ្លាប់បង្ហើបថា ដែនកំណត់របស់គាត់គឺពីរកែវ មុនពេលរាងកាយរបស់គាត់ប្រែជាក្រហម។ គាត់ក៏បានបញ្ជាក់ដែរថា គាត់ពិតជាមិនចូលចិត្តរសជាតិស្រាទេ គាត់ចូលចិត្តផឹកភេសជ្ជៈដែលមានជាតិកាបូនជាង។
៦ Wonho សមាជិកក្រុមmonsta x

Wonho ធ្លាប់បានបង្ហោះសារមួយពីហាងកាហ្វេ ដោយបញ្ជាក់ថា កុំធ្វើបាបអ្នកដទៃនិងធ្វើខុសដោយការបង្ខំឲ្យផឹកស្រា។ ដូច្នេះ ទើបគាត់បានចៀសវាងការទទួលទានគ្រឿងស្រវឹងជានិច្ចកាល។
៧ Lee Do Hyun

ដោយឡែកសម្រាប់ប្រុសស្អាតចុងក្រោយគេនេះវិញ ក៏ធ្លាប់ពន្យល់ថា គាត់ធ្លាប់ចូលចិត្តផឹកស្រាណាស់ពីមុន។ ប៉ុន្តែគាត់ឈប់ទាំងស្រុងដើម្បីរក្សារាងរបស់ខ្លួនឯង។ គាត់ក៏បាននិយាយផងដែរ បើគាត់មិនពិសាគ្រឿងស្រវឹង គាត់មានរាងកាយមាំមួន និងមានសុខភាពល្អ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lee Jong Suk សម្ដែងជាតួអង្គចិត្តអាក្រក់ លើកដំបូង ក្នុងខ្សែភាពយន្តមួយ
ចុចអាន៖ហ្វេនបើកភ្នែកធំៗ ក្រោយលេចរូបភាព Gong Yoo ពេលអាយុ ២៩ ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


