ព័ត៌មានជាតិ
ឃាត់ខ្លួនអ្នកលក់៣នាក់ និងអ្នកប្រើប្រាស់២នាក់ ដកហូតថ្នាំញៀនជិត១គីឡូ
ជនសង្ស័យ៦នាក់ ត្រូវបានកម្លាំងនគរបាលក្រុងសិរីសោភ័ណ១ក្រុម ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុង បានចុះបង្ក្រាប២គោលដៅដាច់ដោយឡែកពីគ្នា ៣នាក់លក់ ២នាក់ជក់ និងអ្នកលក់ធំ គេចខ្លួនបាត់ទុកថ្នាំញៀនជិត១គីឡូក្រាម កាលពីព្រឹកថ្ងៃទី៣១ ខែធ្នួ ឆ្នាំ២០២០ នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី។

លោកវរសេនីយ៍ឯក ស៊ី ឌីបានប្រាប់ឲ្យដឹងថា គោលដៅទី១កម្លាំងនគរបាលក្រុងឃាត់ខ្លួនបាន៦នាក់ ទី១ឈ្មោះ ម៉ៅ គង្គា ភេទប្រុស អាយុ២៨ឆ្នាំ, ទី២ឈ្មោះ អ៊ុក អាន ភេទប្រុស អាយុ៣៨ឆ្នាំ, ទី៣ឈ្មោះ តាន់ ប៊ុនហោ ភេទប្រុស អាយុ២៤ឆ្នាំ, ទី៤ឈ្មោះ ឈុន ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ, ទី៥ឈ្មោះ នួន ឆៃអៀង ភេទប្រុសអាយុ៣០ឆ្នាំ, ទី៦ឈ្មោះ ធី ភីរម្យ ភេទប្រុស អាយុ២០ឆ្នាំ ទាំង៦នាក់នៅភូមិសាលាដែង ឃុំ ប្ញស្សីក្រោក ស្រុកមង្គលបូរី ជាមួយគ្នានោះសមត្ថកិច្ចឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនម្សៅក្រាមសថ្លា២កូនថង់ និងសម្ភារៈសម្រាប់ជក់មួយចំនួន។

លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា គោលដៅទីពីអ្នកលក់ធំអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្ទាយមានជ័យកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនអធិការក្រុងសិរីសោភ័ណ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣១ ខែធ្នូ លោកវរសេនីយ៍ឯកស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណសហការជាមួយកម្លាំងជំនាញខេត្តធ្វើការហ៊ុមព័ទ្ធផ្ទះជនសង្ស័យ ឈ្មោះ ស៊ូ អោម ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជាមេខ្លោងជួញដូរថ្នាំញៀនធំ ប៉ុន្តែកម្លាំងសមត្ថកិច្ចចាប់ជនសង្ស័យមិនបានជនសង្ស័យរត់គេចខ្លួនផុត។ នៅក្នុងផ្ទះបានឃើញ ឈ្មោះណយ ស៊ីនួន អាយុ២៦ឆ្នាំ ជាប្រពន្ធជនសង្ស័យ បានរកឃើញថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន៦ថង់ ១ថង់ធំ ៥កូនថង់តូច និងសម្ភារៈជក់មួយចំនួន។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ក្នុងចំណោម៦នាក់ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត៣នាក់ មានឈ្មោះ ១តាន់ ប៊ុនហោ មុខរបររត់ម៉ូតូឌុប ពីបទដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់, ២ឈ្មោះ នួន ឆៃហៀង, ៣ឈ្មោះ ធី ភិរម្យ អ្នកប្រើប្រាស់ រួមទាំងវត្ថុតាងថ្នាំញៀនរបស់ជនសង្ស័យគេចខ្លួនសរុបចំនួន៧៨៥,៧៧ក្រាម រៀបចំបញ្ជូនទៅសាលាដំបូង ផងដែរ។ ក្នុងនោះឈ្មោះ អ៊ុក អាន មានដីកាបង្គាប់ឲ្យចាប់ខ្លួននិង២នាក់ទៀត ឈ្មោះ ឈុន ចន្ថា និងឈ្មោះ ម៉ៅ គង្គា សុំយកទៅមណ្ឌលអប់រំកែប្រែ ចំពោះមុខសញ្ញាជួញដូរកម្លាំងសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវរកចាប់៕



អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ជីតា ត ខ្សែភ្លើងដាក់អំពូលរ៉ឺម៉កកង់បីមិនប្រយ័ត្ន ចៅស្រីឆក់ស្លាប់ភ្លាមៗ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


