សេដ្ឋកិច្ច
វៀតណាម ថា បំណុលជំពាក់បរទេសនឹងកើនឡើង ២០ ភាគរយក្នុងឆ្នាំនេះ
វៀតណាម គ្រោងខ្ចីលុយបរទេសប្រមាណ ២៥.២ ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងឆ្នាំនេះ ដែលអាចធ្វើឲ្យបំណុលបរទេសរបស់វៀតណាមកើនឡើង ២០.៥ ភាគរយបន្ថែមពីឆ្នាំ ២០២១ ។

គិតត្រឹមរយៈពេល ៩ ខែនៅក្នុងឆ្នាំ ២០២២ នេះ វៀតណាម បានខ្ចីបំណុលបរទេសប្រមាណ ១៨៥ លានដុល្លារ ជាមួយអត្រាការប្រាក់ ០.១ ភាគរយក្នុងរយៈពេល ៤០ ឆ្នាំ ហើយនៅក្នុងត្រីមាសចុងក្រោយនេះ វៀតណាមនឹងគ្រោងខ្ចី ១៨៨ លានដុល្លារបន្ថែមទៀតផងដែរ ។
ទោះជាបំណុលកើនឡើងក្តី ប៉ុន្តែវៀតណាមក៏បានប្រកាសឲ្យដឹងដែរថា គឺស្ថិតនៅក្រោមការគ្រប់គ្រងបាន ខណៈ ក្នុងឆ្នាំនេះ វៀតណាម នឹងត្រូវសងបំណុលសរុប ៣២៤.៥៨ ទ្រីលានដុង ។

ស្របពេលជាមួយគ្នានេះ បន្ទាប់ពីវៀតណាមក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យម, កម្ចីបរទេសក៏កាន់តែខិតជិតអត្រាទីផ្សារ ខណៈចាប់តាំងពីដើមឆ្នាំ ២០២២ ដោយសារតែលក្ខខណ្ឌមិនអំណោយផលនៅក្នុងទីផ្សារមូលធនអន្តរជាតិនេះហើយ បានធ្វើឲ្យអត្រាមូលប័ណ្ណបំណុលវៀតណាម កើនឡើង ២.៧៩ ទៅ ៣.២៧ ភាគរយ ។
ម្យ៉ាងទៀត ការធ្លាក់ចុះនៃប្រាក់ដុង ក៏ជាការបង្កើនសម្ពាធលើការផ្តល់សេវាបំណុលផងដែរ ជាពិសេសការកំណត់លើប្រាក់ដុល្លារ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ VN Express
ចុចអាន ៖ វៀតណាម ពង្រីកការជួញដូរលុយ ដុង ខណៈរូបិយប័ណ្ណរបស់ខ្លួនធ្លាក់ក្នុងអត្រាទាបបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


