ជីវិតកម្សាន្ដ
ត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ សំបុត្រ ៩ ម៉ឺនសន្លឹកនៃការប្រគំតន្ត្រីដ៏ធំរបស់ វណ្ណដា នៅថៃ លក់ដាច់គ្មានសល់
ជារឿងមួយដែលល្អបំផុតចំពោះតារារ៉េបវណ្ណដា ក្រោយគណនីហ្វេសបុក Big Mountain Music Festival បានបញ្ជាក់ថា លោកនឹងមានវត្តមាននៅប្រទេសថៃ នាថ្ងៃទី ១០ ដល់១១ ខែធ្នូ ក្នុងការប្រគំតន្ត្រី BMMF។ ស្របពេលដែលការប្រកាសមិនបានប៉ុន្មានម៉ោងផង នៅលើវេបសាយដែលដាក់សំបុត្រចូលរួម ការប្រគំតន្ត្រីលក់អស់៩ ម៉ឺនសន្លឹកត្រឹម៩ម៉ោង។

បើយោងតាមអ្នករៀបចំកម្មវិធី Big Mountain លោក Yuthana Boonorm បានបង្ហើបថា “វាដូចជាការលើកភ្នំចេញពីទ្រូងរបស់គាត់ មិនមែនភ្នំធម្មតាទេ ប៉ុន្តែជាស្នែងដ៏ធំ។ នេះជាការលក់សំបុត្រដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ១២ ឆ្នាំរបស់ BMMF សំបុត្រលក់អស់ ៩០,០០០ ក្នុងរយៈពេលប្រាំបួនម៉ោង អរគុណអ្នកទស្សនាទាំងអស់ អរគុណភាគីពាក់ព័ន្ធទាំងអស់ ហើយជួបគ្នា #bmmf12 #gayray #GMMSHOW #pepsi ។”
យ៉ាងណាមិញ សំបុត្រដែលលក់អស់គ្មានសល់ត្រឹមពេល៩ម៉ោងនេះដែរ គឺបូកសរុបទាំងតារាផ្សេងៗទៀត ដែលមានវត្តមានរួមជាមួយតារារ៉េបវណ្ណដាផងដែរ។

គួរបញ្ចាក់ដែរថា មហោស្រពតន្ត្រីដ៏ធំឆ្នាំ២០២២ ឬ BMMF12 បានត្រលប់មកវិញដូចរាល់ឆ្នាំ។ បន្ទាប់ពីចុងឆ្នាំ ២០២១ បានប្រកាសលុបចោលយ៉ាងតក់ក្រហល់ ខណៈ BMMF12 ឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១១ ខែធ្នូ ឆ្នាំ ២០២២នៅ The Ocean, Khao Yai ខេត្ត Nakhon Ratchasima៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


