ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនអរគុណកម្ពុជាគាំទ្រឲ្យរុស្ស៊ីបញ្ឈប់សង្គ្រាមវិលចូលតុចរចារ
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានថ្លែងអរគុណកម្ពុជាដែលបានគាំទ្រតាមរយៈការចេញសេចក្ដីថ្លែងការណ៍រដ្ឋមន្ត្រីការបរទេសអាស៊ានបង្ហាញអំពីកង្វល់ចំពោះស្ថានការដែលកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន និងទាមទារឲ្យបញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធជាបន្ទាន់មករកការចរចារបញ្ឈប់សង្គ្រាមផង និងធ្វើជាស្ថាបនិកគាំទ្រចំពោះសេចក្ដីសម្រេចចិត្តមហាសន្និបាតអង្គការសហប្រជាជាតិដែលពាក់ព័ន្ធនឹងការលុកលុយមកលើអ៊ុយក្រែន។

លោក Dmytro Kuleba ថ្លែងក្នុងជំនូបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា នៅវិមានសន្តិភាព។
លោក Dmytro Kuleba ថ្លែងផ្ដាំផ្ញើសួរសុខទុក្ខពីប្រធានាធិបតីអ៊ុយក្រែន លោក លោក វ៉ូឡូឌីមៀ ហ៊្សែលឡិនស្គី (Volodymyr Zelensky) និងសម្ដែងការអបអរសាទរចំពោះខួបឯករាជ្យលើកទី ៦៩ របស់កម្ពុជា និងអបអរដែលកម្ពុជាទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឃ ក្រោយពីឆ្លងកាត់សង្គ្រាមអស់រយៈពេលជាច្រើនទស្សវត្សរ៍។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក Dmytro Kuleba ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីប្រធានាធិបតី និងការសាទរចំពោះខួបឯករាជ្យជាតិកម្ពុជា។
សម្ដេចតេជោ មានប្រសាសន៍បន្ថែមថា កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមការឈ្លានពាន កម្ពុជាយល់ពីអារម្មណ៍របស់ប្រជាជនអ៊ុយក្រែន ជំហររបស់កម្ពុជាលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែនគឺការប្រកាន់ខ្ជាប់នឹងគោរពគោលការណ៍ដែលបានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

សម្ដេចតេជោ បញ្ជាក់ថា កម្ពុជាប្រឆាំងនិងការឈ្លានពាន ការគំរាមកំហែង ឬការប្រើប្រាស់ហិង្សាមកលើអធិបតេយ្យភាព ដែនដីរបស់ប្រទេសឯករាជ្យមួយ និងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយកទឹកដីពីប្រទេសដ៏ទៃឡើយ ហើយសម្ដេចក៏ជូនពរដល់ប្រទេស និងប្រជាជនអ៊ុយក្រែនទាំងអស់ឆាប់ទទួលបាននូវសន្តិភាព និងការអភិវឌ្ឍឆាប់ៗមកវិញ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ