Connect with us

ព័ត៌មានអន្ដរជាតិ

លោក Stoltenberg៖ ណាតូ មិនត្រូវមើលស្រាល រុស្ស៊ី ទេ

បានផុស

នៅ

ថ្វីបើអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg សាទរចំពោះការដកទ័ពរបស់រុស្ស៊ីនៅច្រាំងទន្លេ Dnieper ថាជាជ័យជម្នះសម្រាប់អ៊ុយក្រែនក៏ដោយ ប៉ុន្តែលោកបានជំរុញបស្ចិមកុំឲ្យមើលងាយសក្តានុពលរបស់ទីក្រុងមូស្គូសម្រាប់ការដកថយនេះឲ្យសោះ។

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលសួរអំពីការប្រកាសដកទ័ពរបស់រុស្ស៊ីចេញពីតំបន់ Kherson, លោក Stoltenberg បានសរសើរកងកម្លាំងរបស់ទីក្រុងកៀវ សម្រាប់សមត្ថភាពរបស់ពួកគេក្នុងការរំដោះទឹកដីអ៊ុយក្រែនបន្ថែមទៀត ហើយថា ការគាំទ្រដែលពួកគេទទួលបានពីចក្រភពអង់គ្លេស ពីសម្ព័ន្ធមិត្ត និងដៃគូណាតូ គឺជារឿងចាំបាច់។

លោកបានប្រាប់អ្នកកាសែតនៅទីក្រុងឡុងដ៍ កាលពីថ្ងៃពុធទី០៩ខែវិច្ឆិកាថា “យើងបានឃើញការប្រកាសនេះ ប៉ុន្តែជាការពិតណាស់ យើងនឹងរង់ចាំមើលថាតើមានអ្វីកើតឡើង”។

មេដឹកនាំណាតូរូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយជាមួយ Sky News ថា “ប៉ុន្តែយើងមិនត្រូវមើលស្រាលរុស្ស៊ីទេ ពួកគេនៅតែមានសមត្ថភាព។ យើងបានឃើញដ្រូន យើងបានឃើញការវាយប្រហារដោយមីស៊ីល។ វា​បង្ហាញ​ថា រុស្ស៊ី​នៅ​តែ​អាច​បង្ក​ការ​ខូច​ខាត​ច្រើន”។

ទោះបីជាមានការវាយលុកទ្រង់ទ្រាយធំដោយកងកម្លាំងអ៊ុយក្រែនកាលពីថ្ងៃអង្គារក៏ដោយ ក៏ឧត្តមសេនីយ៍រុស្ស៊ី Sergey Surovikin បានសម្រេចចិត្តដកកងទ័ពចេញពីតំបន់ Kherson ឆ្លងកាត់ទន្លេ Dnieper កាលពីថ្ងៃពុធ។

លោកបានលើកហេតុផលថា ប្រសិនបើទីក្រុងកៀវ ទទួលបានជោគជ័យជាមួយនឹងគម្រោងបំផ្ទុះទំនប់ Kakhovskaya នោះ ទឹកជំនន់នឹងបណ្តាលឲ្យមានជនស៊ីវិលនិងយោធាស្លាប់ និងរបួសយ៉ាងច្រើននៅក្នុងតំបន់នេះ។

អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ កងកម្លាំងរុស្ស៊ីបាននិងកំពុងជម្លៀសប្រជាជនស៊ីវិលចេញពីតំបន់ Kherson ខណៈយោធាអ៊ុយក្រែន បាញ់ផ្លោងមិនរើសមុខនៅក្នុងតំបន់។ លោកSurovikin និយាយថា ពលរដ្ឋជាង ១១៥ ០០០នាក់ ត្រូវបានជម្លៀសចេញពីត្រើយខាងសាំងនៃទន្លេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ណាតូ ប្រកាសផ្តល់អាវុធការពារដែនអាកាសទំនើបៗ ទៅឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ នាទី មុន

មេផ្សារហ៊ុន៖ ក្រុមហ៊ុនក្នុងស្រុកមួយចំនួនកំពុងរៀបចំខ្លួនកៀរគរមូលនិធិពីទីផ្សារមួយនេះដើម្បីពង្រីកអាជីវកម្ម

ព័ត៌មានជាតិ២០ នាទី មុន

ក្រសួងមហាផ្ទៃបង្កើតគណៈកម្មការ ស៊ើបអង្កេត​ករណីដោះលែងជនជាតិចិន ៨រូប នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៣ នាទី មុន

Suzy សារភាពថា នាង​សប្បាយ​ចិត្ត​ពេល​ក្លាយ​ជា​តារា​សម្ដែង ជាង​តារា​ចម្រៀង

ព័ត៌មានជាតិ២៤ នាទី មុន

មន្ត្រីជាន់ខ្ពស់ ណែនាំក្រុមការងារប្រតិបត្តិការផ្ដល់ព័ត៌មាន ប.ស.ស ត្រូវផ្តល់ព័ត៌មានជូនពលរដ្ឋឱ្យរហ័សច្បាស់លាស់

ព័ត៌មានជាតិ២៦ នាទី មុន

រាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែតរៀបចំសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានមេគង្គលើកទី៣

Sokha Hotels

ព័ត៌មានពេញនិយម