ព័ត៌មានអន្ដរជាតិ
លោក Putin នឹងមិនចូលរួមកិច្ចប្រជុំកំពូល G20 នៅ ឥណ្ឌូណេស៊ី ឡើយ
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងមិនចូលរួមកិច្ចប្រជុំកំពូល G20 ជាមួយមេដឹកនាំពិភពលោកនៅកោះ Bali ប្រទេសឥណ្ឌូណេស៊ី នាសប្តាហ៍ក្រោយនេះឡើយ ដោយឲ្យលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេស ទៅចូលរួមជំនួសវិញ ។

ទោះបីជាលោក Putin មិនបានចូលរួមកិច្ចប្រជុំដោយផ្ទាល់ក៏ដោយ ប៉ុន្តែមន្ត្រីការទូតរុស្ស៊ីប្រចាំនៅឥណ្ឌូណេស៊ី និយាយថា លោកប្រធានាធិបតីរុស្ស៊ីរូបនេះ នឹងអាចចូលរួមប្រជុំបានតាមរយៈវីដេអូខល ។
ជាមួយគ្នានោះ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ដែលក៏ត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលនេះផងដែរនោះ និយាយថា លោកនឹងមិនចូលរួមឡើយ បើសិនជាមានវត្តមានលោក Putin ។

ដោយឡែក ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោកដែលគេរំពឹងថា នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល G20 ដែលរៀបចំឡើងនៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល G20 ដែលប្រមូលផ្តុំមេដឹកនាំនៃប្រទេសចំនួន ១៩ និងសហភាពអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងផ្ដោតសំខាន់ទៅលើសង្រ្គាមលុកលុយនៅអ៊ុយក្រែន ដែលបានជំរុញឲ្យមានការខ្វះខាតស្បៀងអាហារ និងប្រេងឥន្ធនៈជាសកល ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Al Jazeera
ចុចអាន ៖ លោក Zelensky ដាក់លក្ខខណ្ឌ ៣ ចំណុចសម្រាប់ការចរចាសន្តិភាពជាមួយ រុស្ស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


