ព័ត៌មានជាតិ
អ្នកគាំទ្របក្សប្រឆាំង ១ពាន់នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា
ខេត្តកំពត៖ សមាជិកមកពីអតីតគណគណប្សសង្គ្រោះជាតិ និងគណបក្សប្រឆាំងផ្សេងទៀត នៅខេត្តកំពត បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា។

លោក មាស ប៊ុនឡី ជំនួយការផ្តល់សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាសមាជិក សមាជិកា អតីតអ្នកគាំទ្រគណគណបក្សភ្លើងទៀនទាំង ៧២១នាក់ អតីតគណបក្សសង្គ្រោះជាតិ ៥៤នាក់ គណបក្សហ្វុនស៊ិនប៉ិច ១២៥នាក់ និងគណបក្ស LDP ចំនួន១នាក់ បានសម្រេចចិត្តចូលរួមយ៉ាងត្រឹមត្រូវ ដើម្បីមករួមរស់ជីវភាពនយោបាយជាមួយគណបក្ស ប្រជាជននៅពេលនេះ ។
លោកគូសបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ក្រោមការដឹកនាំដោយសម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាពនិងមានការអភិវឌ្ឍ រក្សាបាននូវស្ថេរភាពនយោបាយ ដូចសព្វថ្ងៃនេះ ។

ម្យ៉ាងវិញទៀត ក្រោយពីការចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន សមាជិក សមាជិកា ទាំងអស់ ត្រូវបន្តរួមសាមគ្គីគ្នា ដើម្បីអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើនបន្តទៅ ថថ្ងៃមុខជាបន្ថែមទៀត។
នៅក្នុងពិធីបញ្ចូលសមាជិកថ្មីនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាក៏ដូចជាកងកម្លាំងទាំងអស់ប្តេជ្ញាចិត្តការពារដាច់ខាតរដ្ឋធម្មនុញ្ញ,ការពាររាជរដ្ឋភិបាលស្របច្បាប់ ដែលបានកើតចេញពីការបោះឆ្នោតការពារសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ការពារឱ្យខាងតែបាននូវម្លប់សន្តិភាព ទោះក្នុងតម្លៃមួយណាក៏ដោយ ព្រមទាំងគាំទ្រឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននៅពេលអនាគតនៅថ្ងៃមុខ។ (សឹង រ៉ាត់)


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


