ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីអូស្ត្រាលីគាំទ្រការសម្រេចរបស់អាស៊ានដែលទទួលទីម័រជាសមាជិកអាស៊ានទោះបីមិនទាន់ពេញសិទ្ធិ
លោក អាន់ថូនី អាល់បានីស នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសស្វាគមន៍កិច្ចព្រមព្រៀងជាគោលការណ៍របស់មេដឹកនាំអាស៊ានដែលបានទទួលស្គាល់ទីម័រឡេស្តេជាសមាជិកទី១១របស់គ្រួសារអាស៊ាន បើទោះបីជាអាស៊ានមិនទាន់បានផ្ដល់សមាជិកភាពពេញសិទ្ធិយ៉ាងណាក្ដី។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសបែបនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នាថ្ងៃទី១២ វិច្ឆិកានេះ នៅកម្ពុជា។
លោក អាន់ថូនី អាល់បានីស បានថ្លែងដូច្នេះថា៖ «ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ទីម័រឡេស្ដេ គឺអូស្ត្រាលីប្តេជ្ញាផ្តល់ការកសាងសមត្ថភាពដល់ទីម័រឡេស្ដេ ដើម្បីគាំទ្រដល់សមាជិកភាពអាស៊ានពេញលេញ និងជោគជ័យ។ ទន្ទឹមនេះ លោក អាន់ថូនី បានបន្ថែមថា អូស្ត្រាលី នៅតែប្តេជ្ញាចិត្តចំពោះសន្តិសុខ និងសណ្តាប់ធ្នាប់តំបន់ ដោយផ្អែកទៅលើច្បាប់ និងភាពជាកណ្ដាលជាមួយនឹងអាស៊ាន ប្រកបដោយស្មារតីសមភាព និងភាពជាដៃគូដូចបានបង្ហាញក្នុងសេចក្តីប្រកាសរបស់អាស៊ាន។
នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនូវការចូលរួមជាមួយអាស៊ាន ជាពិសេសការដោះស្រាយបញ្ហាប្រឈមរួមគ្នាដែលកំពុងជួបប្រទះនៅក្នុងតំបន់ តាមរយៈការទូត និងការសន្ទនា ហើយនឹងបន្តកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ដើម្បីអាចបង្កើតអនាគតកាន់តែមានសុវត្ថិភាព និងនិរន្តរភាពនៅក្នុងតំបន់។
បើតាមសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ អាស៊ានបានឯកភាពជាគោលការណ៍អនុញ្ញាតឲ្យទីម័រឡេស្តេចូលរួមជាសមាជិកអាស៊ានទី១១ ដោយផ្ដល់ឋានៈជាប្រទេសសង្កេតការណ៍ និងអនុញ្ញាតឲ្យទីម័រឡេស្ដេចូលរួមបាននៅក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។
ប៉ុន្តែ សមាជិកភាពរបស់ទីម័រឡេស្តេ គឺមិនទាន់ពេញសិទ្ធិឡើយ ដោយប្រមុខដឹកនាំអាស៊ានបានឯកភាពបង្កើតជាផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យសម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ ដែលកំណត់ដោយរបាយការណ៍នៃបេសកកម្មស្វែងរកការពិតទាំង ៣សសរស្ដម្ភរបស់អាស៊ាន និងបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ានក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័តនៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នាឆ្នាំ២០២៣ ដែលឥណ្ឌូនេស៊ី ធ្វើជាប្រធាន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)