Connect with us

សន្តិសុខសង្គម

ធ្លាក់ឈើបន្ទះពីការដ្ឋានសំណង់មួយកន្លែងចំក្បាលបុរសម្នាក់ស្លាប់ភ្លាមៗ

បានផុស

នៅ

បុរសម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈដេីរតាមផ្លូវស្រាប់តែធ្លាក់ឈេីមួយបន្ទះពីលេីការដ្ឋានសំណង់មួយកន្លែងចំក្បាលបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២និង៥០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវសុធារស់ ទល់មុខសកលវិទ្យាល័យបៀលប្រាយ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ យ៉ាត់ ស៊ីថាត អាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិកផ្នែកដឹកជញ្ចូនក្រុមហ៊ុនឯកជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេឃើញមានបុរសរងគ្រោះបានដើរខាងក្រោមការដ្ឋានកន្លែងកើតហេតុ ខណៈនោះក៏ស្រាប់តែធ្លាក់ឈើមួយបន្ទះពីលើការដ្ឋានជាន់លើបណ្ដាលឲ្យចំក្បាលជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។

បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាងក្បែរទីតាំងការដ្ឋានបានបន្ថែមឲ្យដឹងទេថា ទីតាំងការដ្ឋាននោះតែងតែមានធ្លាក់ដែក ធ្លាក់ឈើជាញឹកញាប់ ក៏ប៉ុន្តែសំណាងល្អមិនត្រូវលើប្រជាពលរដ្ឋនៅជិតនោះគ្រាន់តែប៉ះពាល់លើសម្ភារៈរបស់ប្រជាពលរដ្ឋ។

ក្រោយកេីតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការហ៊ុំព័ទ្ធ និងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច័យ និងទាក់ទងទៅក្រុមគ្រួសារមកទទួលសពជនរងគ្រោះទៅធ្វេីបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម