កីឡា
ឥស្សរជនរូបណាខ្លះ ចូលរួមពិធីបើក World Cup យប់នេះ?
មេដឹកនាំពិភពលោក អ្នកនយោបាយ អ្នកការទូត និងរាជវង្សានុវង្ស បានទៅដល់ប្រទេសកាតាហើយ មុនការប្រកួត FIFA World Cup ឆ្នាំ២០២២ ចាប់ផ្តើមនៅថ្ងៃអាទិត្យទី២០ខែវិច្ឆិកានេះ។

ប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune, ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានទៅដល់ទីក្រុង ដូហា កាលពីថ្ងៃសៅរ៍។ បន្ទាប់មកគឺប្រធានាធិបតី រវ៉ាន់ដា លោក Paul Kagame ដែលត្រូវបានគេប្រទះឃើញនៅអាកាសយានដ្ឋានអន្តរជាតិ Hamad នៅថ្ងៃអាទិត្យនេះ។
រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ក៏បានយាងទៅដល់ប្រទេសជាម្ចាស់ផ្ទះផងដែរកាលពីល្ងាចថ្ងៃសៅរ៍ មុនការប្រកួតបើកឆាកនៅយប់ថ្ងៃអាទិត្យរវាងជម្រើសជាតិកាតា និងអេក្វាឌ័រ។

ការទៅដល់របស់ព្រះអង្គម្ចាស់ Mohammed នៅក្នុងប្រទេសកាតា កើតឡើងបន្ទាប់ពីអារ៉ាប៊ីសាអូឌីត និងទីក្រុងដូហា បានបន្តទំនាក់ទំនងការទូតឡើងវិញកាលពីខែមករាឆ្នាំ២០២១ បន្ទាប់ពីទំនាក់ទំនងល្អក់កករអស់រយៈពេលជាច្រើនឆ្នាំ។
ស្របពេលជាមួយគ្នានោះ ទូរទស្សន៍រដ្ឋអេហ្ស៊ីបបានដកស្រង់សម្តីប្រធានាធិបតី ដែលនិយាយនៅថ្ងៃអាទិត្យនេះថា លោកប្រធានាធិបតី Abdel Fattah al-Sisi ក៏នឹងចូលរួមក្នុងពិធីបើកដែរ។

ចំណែក ឥស្សរជនអ្នកដែលមិនចូលរួមដោយផ្ទាល់ បានផ្ញើសារគាំទ្រជំនួសវិញ។
កាលពីថ្ងៃសុក្រ ព្រះអង្គ Sheikh Tamim bin Hamad Al Thani អធិរាជរបស់ប្រទេសកាតា បានទទួលទូរស័ព្ទជូនពរពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

គួរបញ្ជាក់ថា ពិធីបើកជាផ្លូវការ គ្រោងនឹងចាប់ផ្តើមនៅកីឡដ្ឋាន Al Bayt នៅម៉ោង៩យប់ថ្ងៃអាទិត្យ (ម៉ោងនៅកម្ពុជា) មុនការប្រកួតបើកឆាកនៅម៉ោង១១យប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ កីឡាករល្បីឈ្មោះ ១០រូប ខកខានលេង World Cup ដោយសាររបួស គួរឲ្យសោកស្តាយជាទីបំផុត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


