កីឡា
ដឹងទេ បាល់សម្រាប់ព្រឹត្តិការណ៍ World Cup នៅកាតា មានទម្ងន់ និងតម្លៃប៉ុន្មាន?
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ដែលរៀបចំឡើងនៅប្រទេសកាតាបានចាប់ផ្ដើមហើយកាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ដោយប្រទេសម្ចាស់ផ្ទះបានប្រកួតចាញ់ក្រុមជម្រើសជាតិអេក្វាឌ័រ ក្នុងលទ្ធផល ២-០ ។

ចំណែកបាល់ដែលក្រុមទាំងពីរទាត់កាលពីយប់មិញ និងសម្រាប់ព្រឹត្តិការណ៍ World Cup ទាំងមូលគឺមានតម្លៃ ១៦៥ ដុល្លារក្នុងមួយបាល់ និងមានទម្ងន់ ៤៥០ ក្រាម ជាបាល់ដែលស្រាល និងមានល្បឿនលឿននៅលើអាកាស ។
បាល់ទាត់សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នេះមានឈ្មោះអារ៉ាប់ថា Al Rihla មានន័យថា “ការធ្វើដំណើរ” ។ វាសំដៅដល់ការធ្វើដំណើររបស់ប្រទេសកាតា ទម្រាំក្លាយជាប្រទេសអារ៉ាប់ដំបូងគេ ដែលបានធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ។

បាល់នេះផលិតឡើងដោយក្រុមហ៊ុន Adidas មានស្រទាប់រហូតទៅដល់ ២០ និងមានទង់ជាតិរបស់ប្រទេសកាតានៅលើបាល់នោះផងដែរ ។ វាមានរូបចម្លាក់ចម្រុះពណ៌នៅលើផ្ទៃបាល់ពណ៌ស និងមានរូបសញ្ញា ៣ ជ្រុងដែលរំឭកដល់កប៉ាល់មួយគ្រឿងដែលមានប្រជាប្រិយភាពនៅក្នុងរដ្ឋឈូងសមុទ្រមួយនេះ ។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ World Cup ឆ្នាំ ២០២២ ដែលធ្វើឡើងនៅទីក្រុងដូហា ប្រទេសកាតា បានចាប់ផ្ដើមកាលពីថ្ងៃទី២០ ខែវិច្ឆិកា ហើយការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sport Brief
ចុចអាន ៖ ចាញ់អេក្វាឌ័រយប់មិញ ម្ចាស់ផ្ទះកាតា បង្កើតប្រវត្តិសាស្រ្តដ៏អាក្រក់មួយនៅ World Cup

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ