ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋប្រុងប្រយ័ត្នកំឡុងបុណ្យគ្រីស្ទម៉ាស់ និងឆ្លងឆ្នាំ
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្សាយនៅក្នុងបណ្តាញសង្គម ធ្វីតធឺ (Twitter) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្ត និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពេលបុណ្យគ្រីស្ទម៉ាស់ និងពេលឈប់សម្រាកក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០២៣ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

លោកស្រីវេជ្ជបណ្ឌិត ក្រើនរំលឹក សូមឱ្យប្រជាពលរដ្ឋទាំងអស់បន្តអនុវត្ត វិធានការសុខាភិបាល ៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងបន្តទៅទទួលការចាក់ វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដួសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣ ដួសទី៤ និងដួសទី៥) ដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាពស៊ាំសហគមន៍ ដើម្បីបន្តចៀសផុតពីគ្រោះមហន្តរាយ សុខភាពសាធារណ និងបន្តនិរន្តរន៍ភាពនៃការរស់នៅធម្មតា តាមគន្លងប្រក្រតីភាពថ្មី។

គួរបញ្ជាក់ថា តាមសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីឆ្លងថ្មីចំនួន ៣នាក់, ករណីជាសះស្បើយ ៤នាក់ និងករណីស្លាប់ ០នាក់។ គិតមកដល់ពេលនេះ កម្ពុជា មាន ការឆ្លងកូវីដ-១៩ សរុប ១៣៨ ០៣៥ ករណី, ជាសះស្បើយ សរុប ១៣៤ ៩៤៧ ករណី, ស្លាប់សរុប ៣ ០៥៦ ករណី៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


