Connect with us

ព័ត៌មានអន្ដរជាតិ

ការវាយប្រហារអាកាសរបស់រុស្ស៊ី កាត់ផ្តាច់ចរន្តអគ្គិសនីនៅអ៊ុយក្រែន និងប្រទេសជិតខាង (មានវីដេអូ)

បានផុស

នៅ

លោកប្រធានាធិបតី Volodymyr Zelensky បានចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បន្ទាប់ពីការទម្លាក់គ្រាប់បែកបណ្តាលឲ្យដាច់ភ្លើងនៅទូទាំងប្រទេសអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនស៊ីវិល៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ហើយក្រុមមន្ត្រីត្រូវបង្ខំចិត្តបិទម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៣ដោយសារតែការដាច់ចរន្តអគ្គិសនី។

ស្របពេលជាមួយគ្នានោះ​ ប្រទេស​ម៉ុលដាវី ដែលស្ថិតនៅ​ជិត​ខាងអ៊ុយក្រែន ​ក៏​ជួប​ប្រទះ​នឹង​ការ​ដាច់​ភ្លើង​ដែរ។

ខណៈរដូវរងាចូលមកដល់ ទីក្រុងមូស្គូ បានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។

ក្រុមមន្ត្រីនិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ទៅលើស្ថានីយថាមពល បានបណ្តាលឲ្យមានការខូចខាតយ៉ាងធំធេង ហើយធ្វើឲ្យបណ្តាញអគ្គិសនីជាងពាក់កណ្តាលរបស់ប្រទេសនេះ ត្រូវការការជួសជុល។

កាលពីថ្ងៃពុធទី២៣ខែវិច្ឆិកា ស៊ីរ៉ែនព្រមានអំពីការវាយឆ្មក់តាមអាកាស បានបន្លឺឡើងនៅទូទាំងប្រទេសអ៊ុយក្រែន អមដោយរបាយការណ៍នៃការផ្ទុះនៅទីតាំងមួយចំនួន រួមទាំងក្នុងរដ្ឋធានី កៀវ និងនៅទីក្រុងភាគខាងលិច Lviv ផងដែរ។

សេវាសង្គ្រោះបន្ទាន់និយាយថា នៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូង ទារកទើបនឹងកើតម្នាក់បានស្លាប់ នៅពេលមីស៊ីលវាយប្រហារមណ្ឌលសម្ភព។

លោកឧត្តមសេនីយ៍ Valeriy Zaluzhniy មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា មីស៊ីលចំនួន ៦៧ គ្រាប់ត្រូវបានដោយទីក្រុងមូស្គូ ហើយប្រព័ន្ធការពារដែនអាកាស អាចស្ទាក់ចាប់បានដោយជោគជ័យនូវមីស៊ីលចំនួន ៥១គ្រាប់។

ប៉ុន្តែ​ការ​វាយ​ប្រហារនេះ ​បាន​បង្ក​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ប្រទេស។

នៅទីក្រុងកៀវ, ផ្នែកខ្លះនៃទីក្រុងនេះត្រូវគ្មានទឹក និងថាមពលប្រើប្រាស់ទាំងស្រុង។ អភិបាលក្រុងលោក Vitali Klitschko និយាយថា អ្នកក្រុង ៨០% នៅតែគ្មានថាមពល ឬទឹកប្រើប្រាស់។

ក្រសួងថាមពលរបស់ប្រទេសអ៊ុយក្រែនក៏និយាយដែរថា រោងចក្រថាមពលកម្តៅ និងវារីអគ្គិសនីភាគច្រើនត្រូវបានបង្ខំឲ្យបិទ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រុស្ស៊ី ព្រមានបញ្ជូនប្រទេសអ៊ុយក្រែន ឲ្យវិលទៅសតវត្សរ៍ទី១៨វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម