ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អរគុណគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-កូរ៉េ ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការជួយប្រជាពលរដ្ឋ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសម្តែងការអរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-កូរ៉េ ដែលបានរួមសហការគ្នាយ៉ាងសកម្ម ក្នុងការជួយដល់ប្រជាពលរដ្ឋកន្លងមក ពិសេសនារដូវកាលកូវីដ-១៩ តែម្ដង។

លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពីធីប្រគល់ និងទទួលសម្ភារៈបរិក្ខាពេទ្យ ក្រោមជំនួយឧបត្ថម្ភរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យូងសាងប៊ុកដូ នៃសាធារណៈរដ្ឋកូរ៉េ តាមរយៈលោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ ជូនដល់មន្ទីរពេទ្យ ១៦ មករា និងសំណេះ សំណាលជាមួយបុគ្គលិកសុខាភិបាល កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២។

លោកជំទាវ បានផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខមន្ត្រីរាជការ។

លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីសុខាភិបាល ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការគ្រប់គ្រងបានយ៉ាងល្អ ក្នុងការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់លោកស្រី ហ៊ាង ដារ័ត្ន សួស យ៉ារ៉ា ដែលបានសម្របសម្រួលក្នុងការរៀបចំកម្មវិធី ដោយបានមានកិច្ចសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ ដែលអាចដំណើរការទៅបានដោយរលូននិងទទួលបានជោគជ័យ។ ជាពិសេស ក៏ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យូងសាងប៊ុកដូនៃសាធារណៈរដ្ឋកូរ៉េ ជាម្ចាស់ជំនួយដែលតែងតែជួយដល់រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។

លោកជំទាវ ម៉ែន សំអន ក៏បានលើកទឹកចិត្ដដល់លោកគ្រូ-អ្នកគ្រូពេទ្យទាំងអស់ សូមបន្តសកម្មភាពព្យាបាលឲ្យបានត្រឹមត្រូវ ស្របតាមនិយាមសមត្ថភាពបច្ចេកទេស ស្តង់ដារគុណភាព និងត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈពេទ្យខ្ពស់ ដើម្បីជួយថែរក្សាការពារ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ៕
អត្ថបទ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន