Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចាប់ល្បែងភ្នាល់បាល់ទាត់ពិភពលោក រយៈពេល៨ថ្ងៃ បានជនសង្ស័យជាង ៣ពាន់នាក់

បានផុស

នៅ

អគ្គស្នងការនគរបាលជាតិថៃបានបញ្ជាឱ្យសមត្ថកិច្ចក្រុងបាងកកឃាត់ខ្លួនជនសង្ស័យចំនួន ៣,១៧៨នាក់ពាក់ព័ន្ធនឹងល្បែងភ្នាល់បាល់ទាត់ពិភពលោកតាមអនឡាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា នៅអគ្គស្នងការនគរបាលជាតិបានធ្វើសន្និសិទកាសែតបង្ហាញលទ្ធផលនៃការទប់ស្កាត់ និងបង្រ្កាបល្បែងភ្នាល់តាមអនឡាញ ជាពិសេសល្បែងភ្នាល់ចាក់បាល់ទាត់ពិភពលោកលើកទី២២ (World Cup 2022) ជាលទ្ធផលការចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ដោយសមត្ថកិច្ចផ្តើមធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣,១៧៨នាក់។

លោកឧត្តមសេនីយ៍ទោ ប៉ានុរ៉ាត់ ឡាក់ប៊ុន អគ្គស្នងការរងនគរបាលជាតិថៃបាននិយាយថា ប្រតិបត្តិការចាប់ខ្លួនអ្នកភ្នាល់ល្បែងបាល់ទាត់ពិភពលោកនេះ ធ្វើឡើងដើម្បីទប់ស្កាត់មិនឱ្យមានអំពើចោរកម្មកើតឡើង ជាពិសេសក្នុងអំឡុងបាត់ទាត់ពិភពលោក (World Cup 2022) ៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ naewna

ចុចអាន៖ ថៃ ស្នើបង្កើនកូតាបញ្ជូនពលករទៅធ្វើការនៅ កូរ៉េខាងត្បូង ចំនួន ៦០០ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម