ព័ត៌មានជាតិ
បេក្ខជនប្រឡងបាក់ឌុបក្រីក្រអាជ្ញាធរជួយសម្រួលការធ្វើដំណើរកន្លែងស្នាក់នៅហូបចុកមិនយកលុយ
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក តាន់ ប៊ុនហុង បានឲ្យដឹងថា មណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិចំនួន ១២ ត្រូវបានរៀបចំសម្រាប់ការប្រឡងនៅថ្ងៃទី ៥-៦ ខែធ្នូនេះ តាមកាលកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា។

បេក្ខជនទាំងអស់ដែលចូលរួមប្រឡងត្រូវរក្សានូវអនាម័យ រក្សាគម្លាត ហើយក្នុងករណីដែលសិស្សមានអាការៈក្តៅខ្លួន ឬមានលក្ខណៈសង្ស័យជំងឺកូវីដ១៩ ត្រូវធ្វើតេស្តបន្ទាន់ និងត្រៀមបន្ទប់បន្ថែម ដើម្បីឲ្យសិស្សដែលមានវិជ្ជមានជំងឺកូវីដ១៩ ប្រឡងផងដែរ។
មណ្ឌលប្រឡងនៅក្នុងខេត្តកំពង់ធំមាន ១២មណ្ឌលប្រឡង ស្មើនឹង ២២៤បន្ទប់ ក្នុងនោះមាន៖ ផ្នែកវិទ្យាសាស្ត្រ មាន ២មណ្ឌល ៥៣បន្ទប់ មានបេក្ខជនសរុប ១.៣០៦នាក់ ស្រី ៧៨០ នាក់។ ផ្នែកវិទ្យាសាស្ត្រសង្គម៖ មាន១០មណ្ឌល មាន១៧១បន្ទប់ បេក្ខជនសរុប ៤.២៦០នាក់ ស្រី ២.២៩៥ នាក់។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំមានប្រសាសន៍ថា ដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន តាមរយៈការការពារសុវត្ថិភាពនៃការដឹកជញ្ជូន និងការរក្សាទុកដាក់ប្រធានវិញ្ញាសា និងសន្លឹកកិច្ចការបេក្ខជន ការចាត់ចែងកម្លាំងប្រចាំការ និងចល័តនៅតាមមណ្ឌលប្រឡងនានា ការរក្សាសុវត្ថិភាពបេក្ខជន គណៈមេប្រយោគ និងគណៈកម្មការនានា ការសហការដកហូតសំណៅឯកសារ និងការក្សាទុកដាក់សម្ភារៈនានា ពិសេសការសម្រួលចរាចរណ៍ក្នុងការធ្វើដំណើរទៅមកប្រឡង។
លោកបានបន្តទៀតថា ដើម្បីជួយសម្រួលដល់ការចំណាយរបស់អាណាព្យាបាល និងប្អូនៗបេក្ខជនប្រឡងមកពីបណ្ដា ស្រុកផ្សេងៗ រដ្ឋបាលក្រុង ស្រុក ក្នុងនាមជាម៉ែឪ ត្រូវការពារសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អ និងធ្វើសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានដែលមានផ្ទះនៅជិតមណ្ឌលប្រឡង ឬពិធីបុណ្យផ្សេងៗជាដើម មិនត្រូវបង្កឲ្យមានសំឡេងរំខាន ដល់មណ្ឌលប្រឡងនោះទេ។

ម្យ៉ាងវិញទៀត ចំពោះសិស្សក្រីក្រដែលមិនមានលទ្ធភាពមកប្រឡងបាក់ឌុប អាជ្ញាធរក្រុងស្រុក ត្រូវរៀបចំមធ្យោបាយដឹក ជញ្ជូន និងកន្លែងស្នាក់នៅឲ្យបានសមរម្យ។ ចំពោះការផ្ញើកង់ ឬម៉ូតូរបស់សិស្ស គឺមិនតម្រូវឲ្យយកលុយនោះទេ៕
អត្ថបទ៖ ឈាង មករា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


